បច្ចេក​វិទ្យា​ធ្វើ​ឲ្យ​មនុស្ស​ឥឡូវ​ត្រចៀក​ធ្ងន់​ជាង​សម័យ​ដើម​

សារព័ត៌មាន​​ Cambodia News/

131225_22cសុខភាព(២៥ កុម្ភៈ ២០១៤)៖ ក្រុម​អ្នក​វិទ្យាសាស្រ្ត​​បាន​ឲ្យ​ដឹង​ថា ​​ការ​ប្រើប្រាស់ គ្រឿង​អេឡិច​ត្រូនិក ស្ដាប់​ចម្រៀង និង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ផ្នែក​សោតវិញ្ញាណ​​​​ជា​បណ្តើរៗ ដែល​ភាគ​ច្រើន​បណ្តាល​មក​ពី​ការ​ស្តាប់​សំឡេង​ចម្រៀង​ឮ​ខ្លាំង​ពេក។

រយៈពេល ​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ​គេ​សង្កេត​ឃើញ​ថា មនុស្ស​ពេញ​វ័យ​នៅ​ប្រទេស​អង់គ្លេស​ដែល​ប្រើ​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា ទំនើប ជាពិសេស​ការ​ស្តាប់​ចម្រៀង​ធ្វើឲ្យ​ប្រព័ន្ធ​សោតវិញ្ញាណ​មាន​ភាព​ចុះ ខ្សោយ​១២​ភាគរយ។

អង្គការ ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដ៏​ចម្បង​នៃ​ផលប៉ះពាល់​ផ្នែក​សោត​វិញ្ញាណ​​នេះ​បណ្តាល​មកពី​ការ ស្តាប់​សំឡេង​ឮៗ​ដូចជា​សំឡេង​រោងចក្រ​ឧស្សាហកម្ម និង​ការ​ស្ដាប់​ចម្រៀង​ជាដើម។ បញ្ហា​ត្រចៀក​ធ្ងន់​អាច​ធ្វើឲ្យ​មនុស្ស​ឯកា គ្មាន​ការងារ​ធ្វើ និង​មាន​បញ្ហា​ផ្លូវចិត្ត​ទៀត​ផង៕ ​

Related Articles

Back to top button
Close
Close