វិធីបន្ធូរអាការៈ គ្រុនក្តៅសម្រាប់កុមារ

សារព័ត៌មាន​ Cambodia News /

ភ្នំពេញ(២៤ កុម្ភៈ ២០១៤) ៖ កម្តៅខ្លួនឡើងខ្លាំង ជារោគសញ្ញាប្រាប់ថា កុមារកំពុងតែមានការ ជ្រៀត​ជ្រែក​របស់ ពពួកមេរោគ បង្កជំងឺ។ ការយកចិត្តទុកដាក់ថែទាំ ការទទួលទានថ្នាំ ប្រភេទ​ប៉ារ៉ាសេតាមុល ការ​ទទួល​ទាន​ទឹក និងការសម្រាក អាចធ្វើឲ្យកុមារ មានអាការៈធូរស្រាល។

មាតាបិតាគ្រប់រូប គួរយល់ដឹងថា គ្រុនក្តៅមិនមែនជាជំងឺនោះទេ តែវាជារោគសញ្ញានៃជំងឺ។ កុមារ អាច​មាន​អាការៈ​គ្រុនក្តៅ បានគ្រប់មូលហេតុ ទាំងអស់។ គ្រុនក្តៅភាគច្រើន កើតមានតែ ២ ទៅ ៣ថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែ​ជួន​កាល វាកើតមានក្នុង រយៈពេលយូរ និងប្រហែលជារោគ សញ្ញានៃជំងឺរ៉ាំរ៉ៃ ឬ ជំងឺដែលមានរយៈពេលយូរ។

baby_health_problemsជាធម្មតា មនុស្សមានសីតុណ្ហភាព រាងកាយជុំវិញ ៣៧អង្សា។ នៅក្នុងករណីកម្តៅរាងកាយ ឡើងរហូតដល់ ៣៩​អង្សា វាជាអាការៈគ្រុនក្តៅស្រាល និងជាសញ្ញាប្រាប់ថា រាងកាយកំពុង ប្រឆាំងនឹងជំងឺ។

បើកម្តៅរាងកាយឡើងខ្ពស់ វាអាចធ្វើឲ្យកុមារមានអារម្មណ៍ មិនស្រួលក្នុងខ្លួន ដែលពួកគេអាច អាការៈ​គ្រុន​រងា ឬ គ្រុនញាក់ក្នុងកំឡុងពេលដែល សីតុណ្ហភាព ចាប់​ផ្តើម​កើន និង​ជួន​កាល​មាន​ ចេញញើសច្រើន។ ជួន​កាល​ទៀត ពួកគេអាចខ្សោះជាតិទឹក ពីដងខ្លួន ប្រសិនបើ មាន​ការ​បាត់បង់ ជាតិ​ទឹក​ក្នុង​ខ្លួន​ច្រើន​ដោយ​មិន​បាន​ បំពេញបន្ថែមវិញ។

កុមារមានអាការៈគ្រុនក្តៅ អាចមានភាពធូរស្រាល ​ក្នុ​ង​កំឡុ​ង​​ពេល​បី​ថ្ងៃ​​តាម​រយៈ​កា​រ​ថែ​ទាំ​នៅផ្ទះ​ ​រួ​​ម​មាន​ការ​យក​ចិត្តទុកដាក់ ការទទួលទានថ្នាំ ប្រភេទប៉ារ៉ាសេតាមុល ការ​ទទួល​ទាន​ទឹក​ជាប្រចាំ និង​ការ​សម្រាក​ឲ្យ​បាន​ច្រើន។ ចំពោះកុមារមានអាយុក្រោម ១២ខែ អាការៈគ្រុនក្តៅអាចជារោគ សញ្ញានៃជំងឺអ្វីមួយ ដូច​នេះ​អ្នក​គួរ​តែ​ទៅ ពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិត។ បើសិនជាទារកមានអាយុ ក្រោម ៣ខែ ត្រូវ​នាំទៅ​ជួប​នឹងវេជ្ជបណ្ឌិត ជា​បន្ទាន់​បើគេមាន អាការៈគ្រុនក្តៅ ព្រោះវាអាចបង្កជា ជំងឺធ្ងន់ធ្ងរបាន​៕

Related Articles

Back to top button
Close
Close