ជម្ងឺ​ពង​បែក​ក្នុង​មាត់ ​និង​ វិធី​ព្យា​បាល​

សារព័ត៌មាន​​ Cambodia News​/

សុខភាព(២៤ កុម្ភៈ ២០១៤)៖ ជម្ងឺ​ពងបែក​ក្នុងមាត់​​ កើត​ឡើង​ជាញឹក​ញាប់​ហើយ​ជាសះ​ស្បើយ​ ទៅវិញ​ដោយឯក​ឯង​មិន​ចាំ​បាច់​ព្យាបាល​ឡើយ ជម្ងឺ​នេះ ​បណ្ដាល​ឱ្យមាន​ការឈឺ​ចាប់នៅ ក្នុង​មាត់ និង​ពិបាក​ក្នុងការ​ទទួល​ទាន​អាហារ​​ផងដែរ។

e19e96e19e84e19e94e19f82e19e80e19e98e19eb6e19e8fe19f8bជម្ងឺ​ពងបែក​ក្នុងមាត់​គឺ ​សំដៅ​ដល់​ជម្ងឺ​មួយ​ប្រភេទ​ដែល​កើតមាន​នៅក្នុង​ មាត់ ដែល​ភាគច្រើន​កើតមាន​នៅលើ​មនុស្ស​ក្មេង និង​យុវវ័យ។ ​ផ្ដើម​ដំបូង​ឡើង​ជម្ងឺ​ពងបែក​ក្នុង​មាត់មាន​ពងទឹក​តូច ឬធំ ទៅតាម​សណ្ឋាន​នីមួយៗ​របស់វា។ ហើយ ​ពងទឹក​នេះក៏​បានធ្លាយ​ទឹករួច​ក្លាយទៅ​ជា​ដំបៅ​រលាក​សើ​ស្បែក ដែលស៊ី​ស្បែករាក់ ឬជ្រៅ​ទៅតាម​កម្រិត​នីមួយៗ​របស់​វានៅ​ក្នុងមាត់​រួចក៏​បង្កទៅ​ជាជម្ងឺ​ពងបែក ​ក្នុងមាត់។

គេមិន​អាច​ព្យាបាល​ឱ្យជា​ដាច់​នោះទេ ព្រោះ​ជម្ងឺនេះ​កើត​ឡើង​ជាញឹក​ញាប់​និងជា​សះ​ស្បើយ​ទៅវិញ​ដោយ​ឯកឯង។ ប៉ុន្ដែ​គេអាច​ព្យាបាល​វាបាន​បណ្ដោះ​អាសន្ន ដោយប្រើ​ ឱសថ​ដើម្បី​បំបាត់​ការឈឺ ចាប់។

ចំពោះ​លោកអ្នក​មានពង​បែកក្នុង​មាត់​ កម្រិត​តូច ត្រូវ​ប្រើថ្នាំ​ខ្ពុរ​មាត់​ណា​ដែល​បំបាត់​ការ​ឈឺចាប់​និង​ជាតិថ្នាំ​ផ្សះ​ បើ​​ប្រភេទ​កម្រិត​ធំវិញ​ត្រូវ​ប្រើថ្នាំ​ ប៉ូម៉ាត​ដែល​ជួយ​បំបាត់​ការ​ឈឺចាប់ ដែល​មាន ប្រសិទ្ធ​ភាពខ្ពស់​ក្នុងការ​ព្យាបាល​ឱ្យជា​សះស្បើយ​រយៈពេល​ខ្លី។

ទោះបី ​ជាជម្ងឺ​ពងបែក​ក្នុងមាត់​ជាជម្ងឺ​ដែលកើត​បាត់ៗ និងជា​សះស្បើយ​ដោយឯក​ឯងក៏​ដោយ​ប៉ុន្ដែអ្នក​ជម្ងឺក៏​មិនត្រូវ​ធ្វេស​ប្រហែស​ ក្នុងការ​ព្យាបាល​ដែរ។ ព្រោះពង​ទឹកខ្លះ​ដែល​កើតមក​វាស៊ី​ជ្រៅ​បន្ដិច​ម្ដងៗ​រហូត​ធ្វើឱ្យ​មាន​ដំបៅ​ ដល់ស្បែក​ស្រទាប់​ខាងក្នុង ហើយ​មិនព្រម​ជាសះ​ស្បើយ​ឯកឯង​សោះនោះ វាក៏​អាចធ្វើ​ឱ្យមាន​គ្រោះថ្នាក់​ដល់​ជីវិត​ដែរ។ ដូច្នេះ​អ្នក​ជម្ងឺ​គួរទៅ​ជួបគ្រូ​ពេទ្យ​ឯកទេស ជា​បន្ទាន់ ដើម្បី​ព្យាបាល​ទាន់ពេល៕

Related Articles

Back to top button
Close
Close