ផ្ទុះ​គ្រាប់​បែក​កណ្តាល​ក្រុង​បាងកក​​សម្លាប់​មនុស្ស ​៣នាក់​ និង​ រង​របួស​ ២១នាក់ ​

សារព័ត៌មាន​​ Cambodia News/

ថៃ(២៤ កុម្ភ ២០១៤៣)៖ យោងតាមគេហទំព័រ The Nation របស់ថៃ ​ចុះផ្សាយនៅថ្ងៃទី ២៤ ខែ កុម្ភៈនេះ​ បាន​ឲ្យដឹងថា យ៉ាងហោច ណាស់មានមនុស្ស ៣ នាក់ស្លាប់ និង រងរបួស ២១ នាក់ ដោយសារការបំផ្ទុះ គ្រាប់បែក នៅមុខផ្សារទំនើប ក្នុងក្រុងបាងកក។

Hong-0599ហេតុការណ៍បំផ្ទុះគ្រាប់បែក គួរ​ឲ្យ​រន្ធ​មួយ បានកើតឡើងនៅវេលាម៉ោង ៦ ល្ងាចថ្ងៃ អាទិត្យ ម្សិលមិញនេះ នៅ​មុខ​បរិវេណផ្សារទំនើ Big C ក្នុង​ក្រុង​បាង​កក ខណៈដែលប្រជាពលរដ្ឋ កំពុង មមាញឹក ដើរទិញឥវ៉ាន់ នៅ​មុខ​ផ្សារបណ្តាលឲ្យមនុស្ស ៣ស្លាប់ និង រងរបួសធ្ងន់ ស្រាល ២១ នាក់។

អាជ្ញាធរ មិនទាន់កំណត់មុខ សញ្ញាជនសង្ស័យ បាននៅឡើយនោះទេ តែសមត្ថកិច្ច សបាន​សន្និដ្ឋាន ជំហានដំបូងថា ករណីខាងលើនេះ កើតចេញពីក្រុមឧទ្ទាម ដែលតែតែងបង្កការ អុក​ឡុកនៅខេត្តភាគ ខាងត្បួងថៃ ពេលកន្លងមក ។

តែបើតាមសាក្សី បានឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ មា​ន​បុ​រស​​វ័​យ​ចំ​ណាស់​ បើកម៉ូតូ តុតុ( ម៉ូតូកងបី) នៅចតកើតកើតហេតុ ស្រាប់តែមួយសន្ទុះក្រោយមក មាន​ស្នូរផ្ទុះ​លា​ន់​ដូចរន្ទះ ព្រមទាំងជះអំបែងគ្រាប់ បណ្តាលឲ្យមានមនុស្សស្លាប់ និង រង​រ​បួ​ស​ជា​ច្រើ​ន​អ្នក​៕

Related Articles

Back to top button
Close
Close