CNRP ស្នើជួបចរចាជាមួយ CPP ម្តងទៀតនៅថ្ងៃ២៧ ខែកុម្ភៈ

សារព័ត៌មាន​​ Cambodia News /

​ភ្នំ​ពេញ​(២៤ កុម្ភៈ ២០១៤)៖ លោក សុន ឆ័យ ប្រធានក្រុមចរចាគណបក្សសង្រ្គោះជាតិ បាន​ថ្លែង​ប្រាប់​វិទ្យុបា​រាំង​ផ្សាយ​ជា​ខេ​ម​រៈ​ភា​​សា​ថា គណបក្សស​ង្រ្គោះជាតិ​ បា​ន​ដា​ក់​​សំ​ណើ​សុំ​ជួ​ប​ច​រ​ចា​ជា​ថ្មី​ជា​មួ​យ​គ​ណ​ប​ក្ស​​ប្រ​ជា​ជ​នកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ តែ​មិន​ទា​ន់ទ​ទួ​ល​បា​ន​ការ​ឆ្លើយ​តប​ពី​មន្រ្តី​គណបក្សប្រជាជន កម្ពុជានៅឡើយទេ។

Camតាមការគ្រោងទុកជំនួបចរចាជាថ្មីនិយាយពីកំណែទម្រង់បោះ​ឆ្នោតមានសមាសភាពចូលរួមពិភាក្សាម្ខាង៦នាក់ ក្នុង​នោះ​ភាគី​​ខាង​គណ​បក្ស​ប្រជាជនកម្ពុជា មាន ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន, លោក ជាម យៀប, លោក ឈាង វ៉ុន, លោក ប៉ែន បញ្ញា និងលោក ស៊ិក ប៊ុនហុក និងលោកស្រី គ្រួច សំអាន។  រីឯគណបក្សសង្គ្រោះជាតិ រួមមាន លោក សុន​ ឆ័យ, លោក យឹម សុវណ្ណ, លោក គួយ ប៊ុនរឿន, លោក អេង ឆៃអៀង និងលោកម៉ៅ មុន្នីវណ្ណ និងលោក ហូរ វ៉ាន់។

បើតាម​​វិទ្យុបា​រាំង​ផ្សាយ​ជា​ខេ​ម​រៈ​ភា​​សា បាន​ដកស្រង់សម្តីរបស់លោក សុន ឆ័យ និងលោក ជាម យៀប មក បញ្ជាក់ថា កិច្ចពិភាក្សា នឹង​និយាយពីអាយុកាលរបស់គណៈកម្មការចម្រុះ សិទ្ធិ​​អំណាចរបស់គណៈកម្មការចម្រុះ រួមទាំងការបង្កើតកម្រិតស្តង់ដារ នៃ​កំណែ​ទម្រង់​ការ​​បោះឆ្នោតដែលអាចនឹងឈានដល់វិសោធនកម្មច្បាប់រដ្ឋធម្ម នុញ្ញ និង​លក្ខ​ន្តិកៈ​មួយ​ចំនួន​ផង​ដែរ។

ការពន្លឿន នៃជំនួបចរចារវាងគណបក្សនយោបាយទាំងពីរ បានធ្វើឲ្យមន្រ្តីអង្គការសង្គមស៊ីវិល ក៏ដូចជាម្ចាស់ ឆ្នោត បាន​សម្តែង​ការ​សាទរ​ ហើយរំពឹងថា វិបត្តិទាំងឡើយ ដែល​កើត​ចេញ​ពី​ការ​ត្រូវគ្នារបស់គណបក្សនយោ បាយនេះនឹងបញ្ចប់នៅក្នុងពេលឆាប់ៗ ដើម្បី​ជួយ​​រួម​ចំណែក​គ្នាអភិវឌ្ឍន៍ប្រទេសជាតិ ៕

Related Articles

Back to top button
Close
Close