វិមាន​ប្រធានា​ធិប​តី ​សូម៉ា​លី ​ទទួល​រង​ការ ​វាយ​ប្រហារ ​ដោយ​គ្រាប់​បែក ​

សារព័ត៌មាន​​ Cambodia News​/

មូហ្គាឌីស៊ូ(២២ កុម្ភៈ ២០១៤) ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ ២០១៤ នេះថា ទ្វា​ចូល​ពី​មុខ​វិមាន ប្រធានាធិបតីសូម៉ាលី ដែលស្ថិត នៅក្នុងរដ្ឋធានី មូហ្គាឌីស៊ូ នោះ បាន​ទទួល​​​រងការ វាយប្រហារដោយគ្រាប់បែក កាលពីថ្ងៃសុក្រ ម្សិលមិញនេះ ប៉ុន្តែមិន បានបណ្តាលឲ្យប៉ះពាល់ ដល់ សុវត្ថិភាព របស់ថ្នាក់ដឹកនាំប្រទេសរូបនេះឡើយ។

Hong-0569បើតាមការអះអាង ពីមន្ត្រីប៉ូលិសរបស់ប្រទេសអាហ្វ្រិក ខាងកើតមួយនេះ បានឲ្យដឹងទៀតថា គេបាន ឭសម្លេងផ្ទុះមួយដ៏កក្រើក អមជាមួយនឹងការបាញ់កាំភ្លើង នៅពីមុខវិមានប្រធានាធិបតី ស៊ូម៉ាលី គឺលោក ហាស្សាន ហ្សេក ម៉ូហាមូដ បានបណ្តាលទាហានយាមទ្វារ ៥នាក់ បាត់បង់ អាយុជីវិត។ ក្រុមអាល់កៃដា ត្រូវបានអាជ្ញាធរចោទប្រកាន់ ចំពោះទង្វើនេះ ដោយសារតែពួក គេមានសម្ព័ន្ធជាមួយនឹងក្រុម អាល់ហ្សា បាអាប់ តាំងពី ប៉ុន្មានឆ្នាំថ្មីៗកន្លងមកនេះ។

គួរបញ្ជាក់ថាពួក អាល់ហ្សាបាអាប់ ក៏ធ្លាប់បង្កការវាយប្រហារនៅទ្វារចូលវិមាន ប្រធានាធិបតី សូម៉ាលី ម្តងរួចមកហើយដែរ កាលពីខែមករា ឆ្នាំ ២០១៣ ដែលកាល ណោះបានបណ្តាលឲ្យ ទាហានយាម ទ្វារម្នាក់ស្លាប់ និង ២នាក់ទៀតរងរបួស៕ ប្រភព​ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ (ប្រែសម្រួល​ដោយ៖ DAP)

Related Articles

Back to top button
Close
Close