តុលាការឥណ្ឌាកាត់ទោសប្រហារជីវិតជនល្មើសរំលោភផ្លូវភេទចំនួន៣នាក់
សារព័ត៌មាន Cambodia News /
ឥណ្ឌា(២១ កុម្ភៈ ២០១៤)៖ កាលពីថ្ងៃពុធ តុលាការក្រុង New Delhi ប្រទេសឥណ្ឌា បានសម្រេចផ្ដន្ទាទោស បុរសបីនាក់ឲ្យមានទោសដោយប្រហារជីវិត ក្នុងរណីចាប់រំលោភក្មេងស្រីម្នាក់ ហើយធ្វើទារុណកម្ម ជះទឹកអាស៊ីត រហូតដល់ស្ត្រីនោះស្លាប់។
បណ្ដាញ ផ្សាយព័ត៌មាន Channel News Asia រាយការណ៍ថា កេ្មងស្រីម្នាក់នេះមានអាយុ១៩ឆ្នាំ។ នាងត្រូវបានចាប់ពង្រត់ និងរំលោភដោយក្រុមបុរសចំនួន៣នាក់នេះ នៅជាយក្រុង New Delhi ហើយបានស្លាប់ ដែលមួយថ្ងៃក្រោយមក សមត្ថកិច្ចរកឃើញនាងស្លាប់ដោយការធ្វើទារុណកម្ម និងការវាយប្រហារដោយការជះទឹកអាស៊ីតពេញមុខ។
លោក ចៅ Virender Bhat សម្រេចថា ភ្នែករបស់ជនរងគ្រោះ រងការកំទេច និងខូចទាំងស្រុង ដោយសារក្រុមអ្នកលេង ដែលមានអាយុ២០ឆ្នាំ បានជះទឹកអាស៊ីតលើ។ លោកចៅក្រម បញ្ជាក់ថា ជនរងគ្រោះត្រូវបានចាប់ពង្រត់មុននឹងរំលោភ។
ប្រទេសឥណ្ឌា មានច្បាប់ដើម្បីកំណត់ទោស ប្រហារជីវិត ប្រភេទនេះគឺ បន្ទាប់ពីសភាបានធ្វើវិសោធនកម្ម ដោយកំណត់ថាជ ល្មើសចាប់រំលោភផ្លូវភេទ ដែលនាំឲ្យមានស្ត្រីស្លាប់ ក្នុងកម្រិតណាក៏ដោយ គឺត្រូវផ្ដន្ទាទោសដូចនេះ ហើយច្បាប់នេះ ធ្វើឡើងបន្ទាប់ពីមានការតវ៉ាពីស្ត្រីឥណ្ឌា នៅទូទាំងប្រទេស ប្រឆាំងករណីមានការរំលោភ និស្សិតស្រីម្នាក់ នៅNew Delhi កាលពីខែវិច្ឆិកាឆ្នាំ២០១២ ដោយក្រុមបុរសមានគ្នា ៥នាក់ បណ្ដាលឲ្យនិស្សិតស្រីម្នាក់ស្លាប់ នៅពេលដឹកទៅដល់មន្ទីរពេទ្យ៕