នាយក​រដ្ឋ​មន្ត្រី ​អញ្ជើញជា​អធិប​តី​ភាព​ ក្នុ​ង​ពិធី​ប្រ​ជុំ​ពេញអ​ង្គគណៈ​រដ្ឋ​មន្ត្រី​

សារព័ត៌មាន​​ Cambodia News​/

ភ្នំពេញ(២១ កុម្ភៈ ២០១៤) ៖ នាព្រឹកថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៤នេះ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អាណត្តីទី៥ បានអញ្ជើញ​ជា​អធិបតីភាព​ ក្នុង​ពិធី​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​  នៅវិមានសន្តិភាព។

​

របៀបវារៈ​ដែល​ត្រូវ​លើក​យកមក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​មាន​នាព្រឹកនេះ មានដូច​ខាងក្រោម ៖

ទី១-​សេចក្តីព្រាង​គោលនយោបាយ​ជាតិ ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ។​

ទី២-​សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី​ការ​បង្កក​ទ្រព្យសម្បត្តិ​របស់​ភេរ​វករ និង​អង្គការ​នានា ។​

ទី៣-​បញ្ហា​ផ្សេងៗ ៖ សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី​ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​ នីតិប្បញ្ញត្តិ​លើ ៖ ៣.១-​កិច្ច ព្រមព្រៀង​ស្តីពី​បុព្វសិទ្ធិ​និង​អភ័យឯកសិទ្ធិ​នៃ​សមាគម​ប្រជាជាតិ អាស៊ីអាគ្នេយ៍ និង​ពិធីសារ​នៃ​ធម្មនុញ្ញ​អាស៊ាន ស្តីពី​យន្តការ​ដោះស្រាយ​ជម្លោះ​ ៣.២-​ពិធី សារ​ស្តីពី​វិសោធនកម្ម​លើ​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ស្តីពី​ការជំរុញ និង​ការការពារ​វិនិយោគ ។​

៣.៣-​កិច្ចព្រមព្រៀង​អាស៊ាន​ស្តីពី​គយ​ ៣.៤-​លិខិត សន្យា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ក្រុមហ៊ុន ស៊ី​ធី​លូ​ម អេស​អេ (CITELUM S.A)​សម្រាប់​គម្រោង​វិនិយោគ​សាងសង់ ផ្ទេរ និង​ធ្វើ​ប្រតិបត្តិការ (BTOC) អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​សេវា​បំភ្លឺ​សាធារណៈ​នៅ​រាជធានី ភ្នំពេញ ៕

Related Articles

Back to top button
Close
Close