ប៉ះទង្គិចរវាងបាតុករអ៊ុយក្រែននិងសមត្ថកិច្ចស្លាប់១៦នាក់

សារព័ត៌មាន​ Cambodia News​/

អ៊ុយ​ក្រែន(២០ កុម្ភៈ ២០១៤) ៖ កាលពី​ថ្ងៃ​ទី​១៨​កុម្ភៈ ក្រុមបាតុករ​អ៊ុយ​ក្រែន​ប្រមាណ​១៦​នាក់ ដែល​នាំគ្នា​ប្រមូលផ្តុំ​ស្រែក​ទាម​ទារ​ឲ្យ​ប្រធានាធិបតីអ៊ុយ​ ក្រែន​លោក​វិចទ័រ​យ៉ានូ​កូ​វិច​ ចុះចេញ​ពី​តំ​ណែង បាន​ស្លាប់​បាត់បង់​ជីវិត បន្ទាប់ពី​មាន​ផ្ទុះ​អំពើរ​ហិង្សា និង​ការប៉ះទង្គិច​ជាមួយ​ក្រុម​សមត្ថកិច្ច​នៅ​ទីក្រុង​គី​វ ប្រទេស​អ៊ុ​យក្រែន។ ​

20140219_joebidenភា្ល​មៗ​នោះ​ការប៉ះទង្គិច​បាន​ផ្ទុះឡើង បន្ទាប់​ពី​កំលាំង​សមត្ថកិច្ច ​ព្យាយាម​បង្ក្រាប​រារាំង​ក្រុម​បាតុករ និង​បានសម្លាប់​បាតុករ​៤​នាក់​នៅនឹង​កន្លែង​​​ដោយ​សារ​​ក្រុមបាតុករ​ទាំងនោះ ​បោះជំរុំ​ដើម្បី​ទាមទារ​។ ​

ក្រោយ​ការផ្ទុះ​ទង្គិច​ក្រុម​សមត្ថកិច្ច​រួម​ទាំង​អាជ្ញាធរ​បានបញ្ជាក់​ថា ការសម្លាប់​ក្រុមបាតុ​ក​រ​ជា​ភារកិច្ច​ក្នុងនាម​ជា​កងកម្លាំង​សន្ដិសុខ​ រក្សា​សណ្ដាប់​​ធ្នាប់​ក៏ដូចជា​រៀបចំ​​ស្ថាន​ភាព​​ឱ្យ​បាន​​ល្អ​​ប្រសើរ​​ ឡើង​​វិញ​។

​ដោយឡែក​លោក​Joe Biden អនុ​ប្រធានាធិបតី​អាមេរិក​បាន​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាលអ៊ុយ​ក្រែ​ន​ត្រូវ ​រក្សា​ភាព​អត់ធ្មត់​កុំ​ប្រើប្រាស់​អំពើហិង្សា​ទៅ​លើ​ក្រុម​បាតុករ និង​ដក​កំលាំង​សមត្ថកិច្ច​ជា​បន្ទាន់​ពី​កន្លែងកើតហេតុ​៕

Related Articles

Back to top button
Close
Close