ស្ត្រីឈឺចាប់ពេលរួមភេទគួរព្យាបាលបែបណា?
សារព័ត៌មាន Cambodia News/
សុខភាព(១៩ កុម្ភៈ ២០១៤)៖ ការព្យាបាលមួយចំនួនសម្រាប់ស្ត្រីដែលមានការឈឺចាប់ខ្លាំងពេលរួមភេទ គឺមិនមានការទាមទារអ្វីធ្វើក្នុងន័យវេជ្ជសាស្ត្រនោះទេ។ ឧទាហរណ៍ ក្នុងករណីដែលមានការឈឺចាប់ខ្លាំងក្នុងពេលរួមភេទក្រោយពីមានផ្ទៃពោះ ហើយនោះ ចូររង់ចាំយ៉ាងហោចណាស់ ៦សប្តាហ៍ក្រោយពីសម្រាលកូនរួចទើបជាការល្អ។
ចូរ ប្រាកដថា អ្នកបានអនុវត្តន៍នូវរបៀបធ្វើយ៉ាងណាថ្នមដៃ និងអត់ធ្មត់។ ករណីដែលមានភាពស្ងួតនៅទ្វារមាស ឬកង្វះទឹករំអិល ចូរព្យាយាមប្រើប្រាស់ទឹករំអិលបន្ថែម។
ការព្យាបាលមួយចំនួន សម្រាប់ស្ត្រីដែលមានការឈឺចាប់ក្នុងពេលរួមភេទ តែត្រូវការការថែទាំពីគ្រូពេទ្យ។ បើសិនជាការស្ងួតទ្វារមាសកើតឡើងដោយសារការរាំងរដូវ ចូរពិគ្រោះជាមួយគ្រូពេទ្យជំនាញអំពីការប្រើប្រាស់ក្រែមលាបប្រភេទអេ ស្ត្រូជែន ឬថ្នាំមានវេជ្ជបញ្ជាផ្សេងៗទៀត។ មូលហេតុផ្សេងៗទៀតដែលធ្វើអោយឈឺចាប់ក្នុងពេលរួមភេទក៏ប្រហែលជា ត្រូវការថ្នាំមានវេជ្ជបញ្ជាព្យាបាលដែរ។
ក្នុងករណីឈឺចាប់ ក្នុងពេលរួមភេទដែលមិនមានមូលហេតុទាក់ទងនឹង វេជ្ជសាស្ត្រ ការព្យាបាលខាងផ្លូវភេទប្រហែលជាមានប្រយោជន៍ជាង។ អ្នកខ្លះប្រហែលជាត្រូវការដោះស្រាយបញ្ហាដូចជា ការដែលយល់ថាខ្លួនឯងមានកំហុស, ជម្លោះផ្ទៃក្នុងដែលមិនទាក់ទងនឹងការរួមភេទ ឬអារម្មណ៍សោកស្តាយអំពីការបំពានខាងផ្លូវភេទកាលពីមុន។
ចូរ ទំនាក់ទំនងទៅគ្រូពេទ្យបើសិនជាមានរោគសញ្ញាដូចជា ហូរឈាម, ដំបៅនៅប្រដាប់ភេទ, រដូវមកមិនទៀងទាត់, ហូរទឹករំអិលតាមទ្វារមាស ឬសាច់ដុំនៅទ្វារមាសកន្ត្រាក់ដោយខ្លួនឯង៕ (ប្រភព health.com.kh)