នៅ​ព្រឹក​នេះ CPP និង CNRP ជួបចរចាជាថ្មី

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេ​ញ(១៨ កុម្ភៈ ២០១៤)៖ នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ នេះ គ​ណ​ប​ក្ស​ទ​ទួ​ល​បានអាសនៈ នៅ​ក្នុង​សភា​ទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា (CPP) និង​គណប​​ក្សស​ង្រ្គោះជា​តិ​ ​(CNRP) នឹង​បើក​ការជួប ចរចាគ្នាជាថ្មីនៅវិមានព្រឹទ្ធរដ្ឋសភា។

លោក សុន ឆ័យ ភាគីគណបក្សសង្រ្គោះជាតិ(រូប​ខាង​ស្តាំ) និងលោក ព្រុំ សុខាភាគីគណបក្សប្រជាជនកម្ពុជា(រូប​ខាង​ឆ្វេង)។
លោក សុន ឆ័យ ភាគីគណបក្សសង្រ្គោះជាតិ(រូប​ខាង​ស្តាំ) និងលោក ព្រុំ សុខាភាគីគណបក្សប្រជាជនកម្ពុជា(រូប​ខាង​ឆ្វេង)។

ជំនួបចរចាក្រោយពេលការខ្វែងគំនិតផ្នែកនយោបាយ រយៈពេលជិត ៧ខែកន្លងទៅ ​នេះ គណបក្សប្រជាជនកម្ពុជាមានសមាសភាព ៣ នាក់ រួមមាន៖ លោក ព្រុំ សុខា, លោក សក់ សេដ្ឋា និង លោក កើត រិទ្ធិ។ រីឯភាគីគណបក្សសង្រ្គោះជាតិ វិញ ក៏មានសមាសភាព៣នាក់ផងដែររួមមាន៖លោក សុន ឆ័យ, លោក យ៉ែម បុញ្ញឬទ្ធិ និងលោក គួយ ប៊ុនរឿន។

តាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៤ បានបញ្ជាក់ថា ជំនួបចរចានេះ ធ្វើ​ឡើង​ដើម្បី​រៀប​ចំបង្កើត​យន្ត​ការកំ​ណែទ​ម្រង់បោះឆ្នោតនាពេលខាងមុខ ស្របតាមស្មារតីសេច ក្តីប្រកាសរួម នៃ​ជំនួប​កំពូល​រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣។

គណបក្សសង្រ្គោះជាតិ នៅ​ក្នុង​សេច​ក្តីថ្លែង​ការណ៍​ឆ្លើយត​បទៅ​គណ​បក្សប្រ​ជា​ជ​នក​ម្ពុ​ជា​ នាថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ ២០១៤ ក៏បានបញ្ជាក់ដូចគ្នាដែរថា ជំនួបចរចានេះ ​ធ្វើ​ឡើ​ងដើ​ម្បី​ដោះ​ស្រា​យភា​ព​ជា​ប់​គាំងនយោបាយបច្ចុ​ប្បន្ន ​ដែ​លបណ្តាល​ម​ក​​ពី​ភា​ព​មិ​នប្រក្រ​តី​​យ៉ាង​ធ្ង​ន់​ធ្ង​រ​នៃ​កា​រ​បោះ​ ឆ្នោ​តឆ្នាំ​​២០​១​៣​ក​ន្ល​​ងម​ក៕

1623349_570919786336717_1353757984_n

Related Articles

Back to top button
Close
Close