សារព័ត៌មាន Cambodia News/
ភ្នំពេញ(១៧ កុម្ភៈ ២០១៤)៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ នេះ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រជ័យលាភី ដល់សិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់កំណែទម្រង់រដ្ឋ សិស្សមន្រ្តីក្រមការជំនាន់ភក្តីភាព និងវិញ្ញាបនបត្រដល់កម្មសិក្សាការី មន្រ្តីជាន់ខ្ពស់-មន្រ្តីមធ្យមឆ្នាំ ២០១៣ ព្រមទំាងបើកវគ្គ បណ្តុះបណ្តាល និងវិក្រឹតការឆ្នាំ២០១៤ របស់សាលា ភូមិន្ទរដ្ឋបាល ស្ថិតនៅវិទ្យាស្ថាន ជាតិអប់រំ ។
ពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ខាងលើនេះ មានការអញ្ជើញចូលរួមផងដែរ ពីអស់លោក លោកស្រីជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី សមាជិក សមាជិកា ព្រឹទ្ឋសភា រដ្ឋសភា រាជរដ្ឋាភិបាល និងសិស្សសាលាភូមិន្ទរដ្ឋបាល ជាច្រើនរូបទៀត ៕