ការ​ប្រើ​ប្រាស់​ថ្នាំ​ប៉ារ៉ា​ច្រើន​ពេក ​នាំ​ឲ្យ​មាន​ជំងឺ​មហា​រីក​គ្រាប់ឈាម​

សារព័ត៌​មាន​​​ Cambodia News/

សុខភាព(១៥ កុម្ភៈ ២០១៤(៖ ការសិក្សារបស់ ក្រុមអ្នកស្រាវជ្រាវ ​បានឲ្យដឹងថា អ្នកទទួលទាន ថ្នាំ​ប៉ារ៉ា​សេតា​មុល ជាប្រចាំ នឹងមានអាត្រាប្រឈមនឹង ជំងឺមហារីកគ្រាប់ឈាម កើនឡើង ដោយ​គេជឿថា មក​ពីស​មា​ធាតុ​គីមី ដែលមានឈ្មោះថា អាសេតាមីណូហ្វេន នៅ​ក្នុង​ថ្នាំ​ប៉ារ៉ា​សេតាមុល។

v_0328ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា កន្លងមកតាមរយៈលទ្ធផល នៃ​ការ​សិក្សា​​ទៅលើ អ្នក​ជំងឺ​មហារីក គ្រាប់​ឈាម​ ម្នាក់ៗ មានការណែនាំថា ជាតិ​ថ្នាំអាសេតាមីហ្វេន អាច​ជំរុញ​ឲ្យ​មាន​ជំងឺ​មហារីក។

នៅពេលពិចារណាកត្តាផ្សេងៗ រួម​ទាំង​កត្តាអាយុ កត្តារលាកសន្លាក់ និងប្រវត្តិគ្រួសារ ដែល​មាន​កើត​ជំងឺ​មហា​​​រីក គ្រាប់ឈាម ឃើញថា អ្នក​ប្រើប្រាស់ថ្នាំ សេតាមុលជាប្រចាំ មាន​អត្រាប្រ​ឈមនឹង ជំងឺ​មហា​រីក​គ្រាប់​ឈាម កើនឡើងខ្ពស់ដល់ ទៅជិត ២ដងឯណោះ។

ទោះបីជាយ៉ាងក្តី ក្រុមអ្នកស្រាវជ្រាវ បានបញ្ជាក់ថា នៅពេលនេះនៅមិនទាន់ មាន​ការពិ​សោ​ធន៍​ទេថា ជាតិ​ថ្នាំ​អាសេតាមីណូហ្វេន គឺជាមូលហេតុនៃជំងឺ មហារីកនោះទេ ចាំ​បាច់​ត្រូវមា​ន​ការសិក្សា បន្ថែមទៀត មុន​នឹង​យកលទ្ធផល ស្រាវជ្រាវនេះទៅពិចារណា ក្នុងការប្រើប្រាស់ថ្នាំ បំបាត់ការឈឺចាប់ ប្រភេទនេះ៕

Related Articles

Back to top button
Close
Close