សាលាឧទ្ធរណ៍សម្រេចឱ្យក្រុមហ៊ុនSK សងសំណងដល់ជនរងគ្រោះ ក្នុងរថយន្ត ខេមរៈ សិរីមន្ត
សារព័ត៌មាន Cambodia News/
-
ភ្នំ ពេញ(១២ កុម្ភៈ ២០១៤)៖ នៅព្រឹកថ្ងៃពុធទី១២ ខែកុម្ភៈនេះ សាលាឧទ្ធរណ៍ បានប្រកាសសាលក្រមសំណងដល់ជនរងគ្រោះលើសំណុំរឿងដ៏រ៉ាំរ៉ៃនៃ សោដនាថកម្មនៅក្នុងឧប្បតិ្តហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបង្កឡើងដោយរថយន្តកុងតឺន័ររបស់ក្រុមហ៊ុនដឹកជញ្ជូន SK បុកជាមួយរថយន្តរបស់លោក ខេមរៈ សិរីមន្ត នៅលើផ្លូវជាតិលេខ៤ កាលពីខែមីនា ឆ្នាំ២០១៣ កន្លងទៅ។
តាម សាលក្រមរបស់តុលាការខេត្តព្រះសីហនុ បានសម្រេចឱ្យភាគីក្រុមហ៊ុនSK សងសំណងតាមការទាមទារទៅភាគីជនរងគ្រោះ ។ យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា សាលក្រមនេះធ្វើឡើង ក្រោមការចូលរួមពីភាគីជនរងគ្រោះមាន លោកខេមរៈ ភារុណ បងប្រុសតារាចម្រៀងខេមរៈ សិរីមន្ត និងមេធាវីរបស់លោក និងមេធាវីតំណាងក្រុមហ៊ុនSK ៕