ពុំមានការហែសារីរិកធាតុ ទៅកាន់ភ្នំព្រះរាជទ្រព្យ នៅថ្ងៃទី១៤ ខែកុម្ភៈនោះទេ

​សារព័ត៌មាន​យុវវ័យថ្មី​/

ភ្នំពេញ(១២ កុម្ភៈ ២០១៤)៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះលោកឧត្តមសេនីយ៍ អ៊ាវ ចំរើន ស្នង​ការ​នគរបាលខេត្តកណ្ដាល បាន​​ថ្លែង​បញ្ជាក់​ប្រាប់ឲ្យដឹងថា ពុំ​មាន​ការ​ហែ​ព្រះ​សារីរិកធាតុ ទៅកាន់ភ្នំព្រះរាជទ្រព្យ នៅ​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤ ចំថ្ងៃមាឃបូជា នោះ​ទេ។

S-004ការថ្លែងបញ្ជាក់បដិសេធ នេះ ដោយ​លោក​បាន​សំអាង​ថា ក្នុងនាមសមត្ថកិច្ចមូលដ្ឋាន ពុំបាន​ទទួល​ដំណឹង​ណា​មួយ និង​ពុំ​​ទាន់មានការរៀបចំត្រឹមត្រូវ នៅ​លើ​ភ្នំ​ព្រះ​រាជទ្រព្យនោះទេ គិត​ត្រឹមម៉ោង ១២​៖០០​នាទី​ថ្ងៃ​ត្រង់ ​ថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ​២០១៤នេះ។

លោកឧត្តមសេនីយ៌បានបញ្ជាក់ថា ការរៀបចំពិធីបុណ្យមាឃបូជា តាម​ប្រពែ​ណីព្រះ​ពុទ្ធ​សាសនា​​ នៅតែធ្វើដដែល នៅ​ភ្នំ​ព្រះ​រាជទ្រព្យ នាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៤ ដោយ​មាន​បង​ប្អូន​ ប្រជាពលរដ្ឋចូលរួមជាធម្មតាជារៀងរាល់ឆ្នាំ  ដោយ​ឡែក​ការ​រៀប​ចំហែ ព្រះសារីរិកធាតុ ទៅកាន់ភ្នំព្រះរាជទ្រព្យនោះ ព្រះបរមរាជវាំងជាអ្នករៀបចំ និង កំណត់ថ្ងៃនៃហែរ ។

សូមជំរាបថា ព្រះសារីរិកធាតុរបស់ព្រះពុទ្ធ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តកណ្ដាល សហការ​ជាមួយកម្លាំងសមត្ថកិច្ច ខេត្ត​តាកែវ​ បានធ្វើការស៉ើបអង្កេត និង​ឈាន​ដល់​ការ​ចាប់​ជន​ដៃដ​ល់​ម្នាក់​ ដែលបានលួចព្រះសុវណ្ណកោដ្ឋ និងសារីរិកធាតុ នៅ​រសៀល​ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៤​នេះ  ភូមិកោះ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។

ហើយត្រូវបានប្រគេនទៅសម្ដេចព្រះពោធិវាំង អ៊ំ លឹមហេង ព្រះសង្ឃនាយករងទី២ ដើម្បី​រក្សា​ទុក នៅក្នុងវត្តចំពុះក្អែក ក្នុង​ខណ្ឌ​មានជ័យ។ លុះព្រឹកឡើង សម្ដេចសង្ឃ បាន​ប្រគល់​ចៅ​ហ្វា​វាំង គង់ សំអ៊ុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ដ្រីព្រះបរមរាជវាំង ដើម្បី​រក្សា​ទុក​និង​រក​ពេល​វេលា​សម​ស្របណាមួយ ដើម្បីដង្ហែព្រះសារីរិកធាតុ ទៅកាន់ភ្នំព្រះរាជទ្រព្យវិញ៕

Related Articles

Back to top button
Close
Close