ធ្លាក់យន្តហោះនៅអាល់សារីស្លាប់១០៣នាក់

សារព័ត៌មាន​ Cambodia News​/

a4(74)អា​ល់​សារី​(១២ កុម្ភៈ ២០១៤) ៖ កាល​ពី​យប់​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ​ យន្ត ​ហោះ​ដឹក​ជញ្ជូន​យោធា​អា​ល់​សារី​មួយ​គ្រឿង​បាន​ជួប​គ្រោះ​ថ្នាក់​ធ្លាក់​ ប​ណ្តា​ល​ឲ្យ​អ្នក​នៅ​លើ​យន្ត​ហោះ​ទាំង​១០៣នាក់​ក្នុង​នោះ​មាន​អ្នក​ដំណើរ​ ៩៩នាក់​ ​និង​អាកាស​យា​និ​ក​៣នាក់​បាត់បង់​ជីវិត​ ​។

ប ​ណ្តា​ញ​ព័ត៌មាន​ អេ​ន​ណា​ហា​របស់​អា​ល់​សារី​បាន​ផ្សព្វផ្សាយ​ថា​ ​យន្ត​ហោះ​ខាង​លើ​បាន​ធ្លាក់​នៅ​តំបន់​ភ្នំ​ស្ថិត​ក្នុង​ខេត្ត​ ​Oum​ ​El​ ​Bouaghi​ ​។ ព័ត៌មាន​លម្អិត​ស្តី​គ្រោះ​ថ្នាក់​ខាង​លើ​មិន​ទាន់​បាន​ប្រកាស​នៅ​ឡើយ​ ​។

ព័ត៌មាន​បឋម​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ​គ្រោះ​ថ្នាក់​ធ្លាក់​យន្ត​ហោះ​នោះ​អាច​ប​ណ្តា​លម​ក​ពី​អាកាស​ធាតុ​អាក្រក់​ ​។

ហេតុ ​ការណ៍​គ្រោះ​ ថ្នាក់​ខាង​លើ​យន្ត​ហោះ​ដឹក​ជញ្ជូន​យោធា​ខាង​លើ​ហោះ​ហើរ​ចេញ​ពី​ទី​ក្រុង​ ​Constantine​ ​ស្ថិត​នៅ​ខាង​ជើង​ប្រទេស​នេះ​។​ ​សារ​ព័ត៌មាន​AFP​ ​បាន​ផ្សព្វផ្សាយ​ថា​ ​យន្ត​ហោះ​ខាង​លើ​បាន​ប៉ះ​នឹង​កំពូល​ភ្នំ​មុន​ពេល​ធ្លាក់​ចុះ​ផ្ទុះ​ឆេះ​ ​។

យន្ត ​ហោះ​ដែល​ជួប​គ្រោះ​ថ្នាក់​ប្រភេទ​ ​Hercules​ ​C​-130 ដឹក ​ជញ្ជូន​មន្ត្រី​យោធា​ ​និង​សមាជិក​គ្រួសារ​មន្ត្រី​យោធា​ទាំង​នោះ​ ​។ ក្រុម​ជួយ​សង្គ្រោះ​បាន​បញ្ជាក់​ថា​ ​គ្មាន​នរណា​ម្នាក់​នៅ​រស់​ ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​នោះ​ឡើយ​ ​៕

a2(267)

Related Articles

Back to top button
Close
Close