យុវវ័យ​​គួរ​យក​ចិត្ត​ទុក​ដាក់ ​ក្នុង​ការ​បរិភោគអា​ហារ ​

សារព័ត៌មាន​​ Cambodia News​/

សុខភាព(១១ កុម្ភៈ ២០១៤) ៖ អាហារ​ជាទូទៅ គឺ​ពិត​ជាមាន​ប្រយោជន៍​ទ្រទ្រង់​ការលូតលាស់​នៃ​រាងកាយ តែ​ក្នុងនោះ​ក៏មាន​អាហារ​មួយចំនួន​បានផ្ដល់​ទុក្ខទោស​ដល់​រាងកាយ​ផងដែរ ​ដូច្នេះ មិត្ត​យុវវ័យ​គួរតែ​យក​ចិត្ត​ទុកដាក់ ក្នុងការ​បរិភោគ​អាហារ ដើម្បី​សុខភាព។

asអ្នកឯកទេស ​ផ្នែក​សុខភាព បាន​ព្រមាន​ថា ប្រសិនបើ​យើង​បរិភោគ​អាហារ​ខុស វា​មិន​ត្រឹម​តែមាន​ឥទ្ធិពល​មិនល្អ​ដល់​សុខភាព​ទូទៅ​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ប៉ះពាល់​ដល់​សុខភាព​បន្ត​ពូជ​ទៀតផង។

អ្នកឯកទេស ​បាន​ឲ្យ​ដឹង​​ថា អាហារ​មាន​ជាតិ​ផ្អែម​ខ្លាំង ចំពោះ​យុវវ័យ​វា​បង្កើន​ថាមពល ប៉ុន្តែ​ចំពោះ​មនុស្ស​ចាស់ វា​មានប្រតិកម្ម ដូចជា ឈឺក្បាល ហើមពោះ បញ្ហា​ដំណេក អារម្មណ៍​មិន​មូល និង​បញ្ហា​ផ្សេងទៀត។

សម្រាប់ ​អាហារ​ប្រភេទ​វេច​ខ្ចប់​វិញ ភាគច្រើន​គឺ​ពោរពេញ​ដោយសារ​ធាតុគីមី ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អ័រម៉ូន ​ម្យ៉ាងទៀត ប្រសិនបើ​យើង​បរិភោគ​តាម​ឃ្លាន ភាគរយ​ធាតុ​អាច​កើនឡើង​ខ្ពស់ វា​មាន​ផលប៉ះពាល់​ខ្លាំង​ដល់​សុខភាព​បន្ត​ពូជ ជាពិសេស​គឺ លទ្ធភាព​បង្ក​កំណើត​ទាំង​បុរស​និង​ស្ត្រី។

​វិធី​ដែល​ល្អ គឺ​ត្រូវ​បរិភោគ​ឲ្យ​មាន​តុល្យភាព និង​ជៀសវាង​ការបរិភោគ​អាហារ​ណា​ដែលមាន​ជាតិពុល​ច្រើន។ ម្យ៉ាងទៀត​ត្រូវ​រក​វិធីសាស្ត្រ​កាត់បន្ថយ​អារម្មណ៍​នៃ​ភាព​តានតឹង​ ប្រចាំថ្ងៃ ព្រោះ​អារម្មណ៍​តានតឹង និង​ជាតិពុល អាចធ្វើ​ឲ្យ​មនុស្ស​ឆាប់​ចាស់ អសមត្ថភាព​បង្ក​កំណើត ខូច​ស្បែក ឈឺ​រ៉ាំរ៉ៃ និង​បញ្ហាផ្សេងៗជាច្រើន​ទៀត៕

Related Articles

Back to top button
Close
Close