នាយក្រូច ត្រូវសមាគម ខ្មែរ-ឥស្លាម ព្រមាន
សារព័ត៌មាន Cambodia News/
ភ្នំពេញ(១០ កុម្ភៈ ២០១៤) ៖ កាលពីពេលថ្មីនេះ នាយក្រូច ជាតារាកំប្លែងមានឈ្មោះល្បី ក្នុងក្រុមនាយ ពាក់មី ប្រចាំស្ថានីយ៍ទូរទស្សន៍ CTN ត្រូវបានសមាគមខ្មែរ-ឥស្លាម បញ្ចេញប្រតិកម្ម និងបានធ្វើការព្រមាន ឲ្យសុំទោសជាសាធាណៈ ពាក់ព័ន្ធនឹងការសម្ដែងរបស់លោក ប៉ះពាល់កិត្តិយស របស់បងប្អូនជនជាតិឥស្លាម។
នៅក្នុងឈុតឆាក ដែលនាយក្រូចសម្ដែងជាមួយនាង អ៉ីត គឺលោកបានដើរតួជាគ្រូដាក់ស្នេហ៍ ជនជាតិខ្មែរ-ឥស្លាម ដោយបានតែងខ្លួន និងនិយាយតាមបងប្អូនឥស្លាម ទាំងអស់។
ទោះបីជាយ៉ាងណា ក្នុងពេលសម្ដែង នាយក្រូច បាននិយាយចំអេសចំអាស ក្នុងឋានៈខ្លួនកំពុងដើរតួជាគ្រូដាក់ស្នេហ៍ ដែលធ្វើឲ្យអ្នកទស្សនា គិតថា គ្រូស្នេហ៍ជាជនជាតិចាម តែងតែប្រព្រឹត្តិទង្វើមិនគប្បីបែបនេះ ។ បញ្ហានេះបានធ្វើឲ្យសមាគមខ្មែរ-ឥស្លាម មានការខឹងសម្បារ ព្រោះគ្រូស្នេហ៍ ជាជនជាតិឥស្លាម មិនដែលប្រព្រឹត្តិទង្វើ មិនសមរម្យបែបនេះឡើយ៕