លោក ហ៊ុន សែន អះអាងថាដំណើរការរដ្ឋនៅប្រក្រតីជាធម្មតា
សារព័ត៌មាន Cambodia News/
ភ្នំពេញ(១០ កុម្ភៈ ២០១៤)៖ ការថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាជាតិ គ្រប់គ្រងនាព្រឹកថ្ងៃទី១០ ខែកុម្ភៈនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអះអាងថា ដំណើរការប្រព្រឹត្តទៅរបស់ប្រទេសជាតិ គឺស្ថិតនៅជាប្រក្រតីដូចធម្មតាដដែល គឺមិនមានអ្វីជាប់គាំងនោះទេ។
- លោក ហ៊ុន សែន បន្តថា រដ្ឋាភិបាលរបស់លោកកើតចេញពីការបោះឆ្នោតគាំទ្រដោយសំឡេងភាគច្រើន ហើយថា លោកនឹងចាត់វិធានការប្រឆាំងនឹងបុគ្គលណា ឬក្រុមណា ដែលចង់យកប្រទេសកម្ពុជាធ្វើចំណាប់ខ្មាំង និងបម្រើមហិច្ឆតានយោបាយរបស់ពួកគេ។
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងធ្លាប់បានអំពាវនាវកុំឱ្យវិនិយោគិនបរទេសមក រកស៊ីនៅក្នុងប្រទេសកម្ពុជាដោយសារតែលោកចាត់ទុកថា រដ្ឋាភិបាលលោក ហ៊ុន សែន មិនស្របច្បាប់ ហើយមុននោះទៀតបក្សប្រឆាំងធ្លាប់បានលើកឡើងដែរថា នឹងសើរើឡើងវិញចំពោះការវិនិយោគទាំងឡាយណានៅក្នុងប្រទេសដែលធ្វើ ឡើងក្រោយការបោះឆ្នោតដែលអនុញ្ញាតយល់ព្រមដោយរដ្ឋាភិបាល បច្ចុប្បន្ន នេះ៕