រថ​យន្ដ​កុង​តឹនឺ​ បុក​នឹង​រថ​យន្ដ​ក្រុង​ បណ្តាល​ឲ្យ​មនុស្ស ១៨​នាក់​សម្លាប់​​

សារព័ត៌មាន​យុវវ័យថ្មី​/

អាជេនធីណា(១០ កុម្ភៈ ២០១៤) ៖ យ៉ាងតិចណាស់មនុស្ស១៨នាក់ បានស្លាប់ និង ១៤​នាក់​រងរបួស ដោយសារតែ រថយន្ដ​ក្រុង​ បាន​បុក​ពេញ​​មួយទំហឹង ទៅនឹង រថយន្ដកុងតឺនឺ ដែល​ជិះ​បញ្ច្រាស់ទិស នៅលើផ្លូវជាតិ ខេត្ដ Mendoza នៃ​ប្រទេស​អាជេន​ធីណា។

10080853b7e28b341101caa082104ការ ​​ប៉ះទង្គិចដ៏ធ្ងន់ធ្ងរនេះ បានកើតឡើង រវាង រថយន្ដក្រុងរបស់ក្រុមហ៊ុន Mercobus  ដែល​រថយន្ដនេះផ្ទាល់ បើក​នៅ​លើ​ផ្លូវ​របស់ខ្លួន ខណៈ​ពេលដែលរថយន្ដកុងតឺនឺ ​បើកបរក្នុងល្បឿន ​នៅលើផ្លូវបញ្ច្រាស់ទិស បន្ទាប់ពីប៉ះទង្គិច រថយន្ដទាំងពីរ បាន​បង្ក​ឲ្យ​មាន​ការ​ឆាប​ឆេះ​យ៉ាង​ខ្លាំង និងបណ្ដាលឲ្យមានជនរងគ្រោះជាច្រើន មានទាំងរបួស និងឆេះខ្លោចស្លាប់បន្ថែមទៀត។

យោងតាមប្រភពសារព័ត៌មានក្នុងស្រុក MDZ បាន​ឲ្យ​ដឹង​ថា អ្នកដំណើរជាង ២៨នាក់ ដែល​ស្ថិត​នៅក្នុងរថយន្ដក្រុង និង​មាន​អ្នក​បើក​បរ​២​នាក់ ដែលក្នុងចំនោមនោះ មាន ១៨​នាក់​បាន​ស្លាប់។ មានអ្នកស្លាប់១៣នាក់ នៅកន្លែងកើតហេតុ និង ផ្សេង​ទៀត​ស្លាប់​នៅពេលដែល ធ្វើ​ការ​សង្គ្រោះបន្ទាន់ នៅលើឧទ្ធម្ភាគចក្រ និងនៅមន្ទីរពេទ្យ។

សម្រាប់អ្នកបើករថយន្ដកុងតឺនឺ បានស្លាប់ នៅនឹងកន្លែងកើតហេតុ ទាំងឆេះខ្លោច មើល​មិន​យល់ និង​មិន​អាច​បញ្ជាក់​អត្ត​ស​ញ្ញា​ណ​បាន​នោះ​ទេ។ ចំពោះហេតុការណ៍ទាំងមូលនេះ សូម្បី​តែ​អ្នក​គ្រប់គ្រងខេត្ដ Mendoza លោក Francisco Perez និង​មេប៉ូលីស​ផ្សេងៗ ក៏បានទៅដល់ កន្លែងកើតហេតុផងដែរ៕

Related Articles

Back to top button
Close
Close