​កូរ៉េ​ខាង​ត្បូង ​នឹង​ធ្វើ​សម​យុទ្ធ ​ជា​មួយអា​ម៉េរិក​ ចាប់​ពី​ថ្ងៃ​ទី​ ២៤ ​ខែ​កុម្ភៈ ​ដល់​ ១៨​ ខែមេសា​

សារព័ត៌មាន​ Cambodia News​/

សេអ៊ូល(១០ កុម្ភៈ ២០១៤) ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ ២០១៤ នេះថា រដ្ឋ​មន្ត្រីការពារ ជាតិកូរ៉េ ខាងត្បូង បានប្រកាសថា ប្រទេស​របស់​លោក នឹងចាប់ផ្តើមធ្វើ សមយុទ្ធយោធា ប្រចាំ​ឆ្នាំ​ជា​មួយ​អា​ម៉េ​រិក ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ដល់​ថ្ងៃទី១៨ ខែមករា ខាង មុខនេះ បើទោះបី ជាប្រទេសកូរ៉េខាងជើងតវ៉ា ឲ្យបញ្ឈប់ក៏ដោយ។

Hong-0164អ្នកនាំពាក្យ ក្រសួងការពារជាតិ កូរ៉េ​ខាង​ត្បូងលោក គីម មីនសឿក បាន​ប្រាប់​សន្និសីទ​សារ​ព័ត៌​ មាននៅ ព្រឹក​ថ្ងៃចន្ទ នេះថា កងកម្លាំងរួមរវាងប្រទេសកូរ៉េខាងត្បូង និង សហរដ្ឋអាម៉េរិក នឹងដឹកនាំធ្វើសមយុទ្ធ យោធាតាមប្រព័ន្ធកុំព្យូទ័រមានឈ្មោះថា “Key Resolve” ហើយវា នឹង​ប្រ​ព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០១៤។

លោក គីម បានបន្តទៀតថា នេះជាសមយុទ្ធប្រចាំដើមឆ្នាំរវាងសម្ព័ន្ធមិត្តភាពទាំងពីរក្នុងន័យ ការពារ ធម្មជាតិ ព្រម​ទាំង​បង្កើន​កិច្ចការពារ រវាងកង កម្លាំងរួមនៃមហាមិត្តទាំងពីរ។ កងកម្លាំង ទាំងសងខាង ប្រមាណ ៥.២០០​នាក់​នឹង​ត្រូវ​ចូល​រួម​ក្នុង​ស​មយុទ្ធ ហើយច្រើនជាងឆ្នាំមុនដែល មានតែកងកម្លាំង ៣.៥០០នាក់ប៉ុណ្ណោះចូលរួម។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងត្រូវបានជូនដំណឹងឲ្យបានជ្រាបពីសមយុទ្ធនេះកាលពីព្រឹក ថ្ងៃអាទិត្យ តាម​រយៈ​អង្គ​ការ​សហប្រ​​ជាជាតិ ឲ្យសមស្របទៅតាម កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម កាលពីឆ្នាំ ១៩៥៣ ដោយ​តម្រូវ​ឲ្យ​ប្រទេស​ទាំង​ពីរ​កូរ៉េ​ខាង​ជើង និង ខាងត្បូង ត្រូវផ្តល់ព័ត៌មាន ឲ្យគ្នាបានដឹងទៅវិញ ទៅមកនៅអំឡុងថ្ងៃចន្ទ៕ ប្រភពទីភ្នាក់ងារព័ត៌មាន ចិន​ស៊ិន​ហួ (ប្រែសម្រួល​ដោយ៖DAP)

Hong-0166

Related Articles

Back to top button
Close
Close