ឌួង ហ្សូរីដា ត្រូវពិន័យប្រាក់២លានរៀល និងសងជំងឺចិត្តទៅដើមបណ្តឹង៥លានរៀល
សារព័ត៌មាន Cambodia News/
ភ្នំពេញ(៦ កុម្ភៈ ២០១៤) ៖ នៅព្រឹកថ្ងៃទី០៦ កុម្ភៈនេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រម លើបណ្តឹង ប្តឹងពិធីការិនី ឌួង ហ្សួរីដា អាយុ២៩ឆ្នាំ ពីបទបរិហាកេរ្តិ៍តាមប្រព័ន្ធអ៊ីនធើណិត ដោយពិន័យប្រាក់២លានរៀល និងសងជំងឺចិត្តទៅដើមបណ្តឹង៥លានរៀល ។
គួរ រំលឹកថា រយៈពេលជិតជាង១ឆ្នាំមកហើយ ដែលពិធីការិនីប្រចាំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ នាង ឌួង ហ្សូរីដា ត្រូវបានម្ចាស់ហាងខ្មែរ ឌីហ្សាញ ដាក់ពាក្យបណ្តឹង ប្តឹងរូបនាង ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ទៅកាន់តុលាការនៃសាលាដំបូងរាជធានីភ្នំពេញ ៕