បុរសជាអ្នកកាសែតជប៉ុនម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍ជាងបញ្ហានយោយបាយថៃ
សារព័ត៌មាន Cambodia News/
ថៃ(៦ កុម្ភៈ ២០១៤)៖ អ្នករាយការព័ត៌មានជនជាតិជប៉ុនមួយរូប ឈ្មោះ Daijiro Enami អាយុ ២៨ ឆ្នាំ ដែល ត្រូវបានគេពិពណ៌នាថា “មានរូបស្រស់សង្ហា” និង ឃើញហើយ” គួរឲ្យស្រក់ទឹកមាត់” នោះ បានធ្វើឲ្យកក្រើកបណ្តាញទំនាក់ទំនងសង្គម ដែលរហូតទទួលបានការចាប់អារម្មណ៍ភ្លូកទឹកភ្លូកដីជាងបាតុកម្មប្រឆាំ រដ្ឋាភិបាល និងការបោះឆ្នោត ថ្ងៃទី ២ កុម្ភៈទៅទៀត។
របាយការណ៍មួយរបស់ Talky Story មួយបានថែមទាំងបានបង្ហាញថាបុរស់អ្នកយកព័ត៌មានរូបសង្ហានេះបាន ធ្វើឲ្យកម្តៅនយោបាយនៅថៃថយចុះបានមួយកម្រិត។
បើតាមអ្នកលេងហ្វេសប៊ុក ម្នាក់ឈ្មោះ Tang Thaneesa បានសរសេរសនៅលើហ្វេសប៊ុករបស់នាងថា ដោយសារតែនាងសំឡឹងមើលរូបថតបុរសម្នាកនេះពេក សង្សាររបស់នាងមានការមិនសប្បាយចិត្ត និងសួរនាងដោយកំហិងថា បុរសនេះជានរណាទៀតផង៕