ឆន សុវណ្ណរាជគេចវេះ រឿងស្នេហា

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ(៦ កុម្ភៈ ២០១៤)៖ តារាចម្រៀង ​ឆន សុវណ្ណរាជ ត្រូវបានប្រភពនានា អះអាងថា គេបានចែកផ្លូវជាមួយនិស្សិតស្រី នៅអាមេរិកហើយ ប៉ុន្តែ តារារូបនេះគេចវេះមិនព្រមនិយាយរឿងស្នេហាឡើយ។

dsaកាលពីឆ្នាំ២០០៩ តារាចម្រៀងឆនសុវណ្ណរាជបាន បែកធ្លាយ រឿងស្នេហាឆ្លងទ្វីបជាមួយ​និស្សិតស្រី​អាមេរិក​​ម្នាក់ ឈ្មោះ អរិយ៉ា ។ នាពេលនោះ​ឆនសុវណ្ណ​រាជធ្លាប់មានសេចក្តី ក្លាហានហ៊ានចេញមុខ​មកអះ​អាងថា គេនឹងស្វែង យល់ចិត្ត​គ្នា​ជាមួយស្រី​ស្អាតសិន​ទើបអាចកំណត់ពេលរៀប ការតាមក្រោយ ។

ប៉ុន្តែឥឡូវនេះ សេចក្តីក្លាហាន ដែលគេធ្លាប់មាននោះ លែងមាននៅក្នុងខ្លួនគេទៀតហើយ ។ ភស្តុតាង​នៃរឿងនេះគឺ បន្ទាប់ពីប្រភពនានា អះអាងថាឆន សុវណ្ណរាជ បានចែកផ្លូវគ្នាជាមួយអរិយ៉ាហើយ អ្នកកាសែតបានសុំឲ្យគេបំភ្លឺរឿងនេះ ប៉ុន្តែតារារូប នេះបានគេចវេះមិនព្រមនិយាយរឿងស្នេហានោះឡើយ៕

Related Articles

Back to top button
Close
Close