ថៃ​អំពាវ​នាវ​ ឲ្យ​មេដឹក​នាំ​ ក្រុមបាតុ​ករ​ ព្រម​ប្រគល់​ខ្លួន​

សារព័ត៌មាន​យុវវ័យថ្មី​/

ថៃ(៦ កុម្ភៈ ២០១៤)៖  អាជ្ញាធរប្រទេសថៃ កាលពីថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៤ កន្លង​ទៅ​នេះ បាន​ស្នើរ​ឲ្យលោក Suthep thaugsuban ដែល​ជា​មេ​ដឹក​នាំ​ក្រុម​បាតុ​ក​រ​បក្ស​ប្រឆាំ​ង​រដ្ឋាភិ​បាល ​យល់​ព្រម​ប្រគល់ខ្លួន បន្ទាប់ពីបានប្រព្រឹត្តិ បទល្មើសរំ​លោភ​បំពានច្បាប់ ដោយតុលាការ បាន​ចេញ​ដី​ការ​ចាប់ខ្លួនលោក ស្របពេលដែលមនុស្ស ចំនួន១៨នាក់ ផ្សេងទៀត បាន​ជាប់​ចោទ​ពីបទ បង្ក​បញ្ហា​ផ្សេងៗ ។

CH-00085ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៤នេះបានឲ្យដឹងថា លោក Chalerm Yubamrung រដ្ឋ​មន្ត្រី​ក្រសួងការងារ ដែលបច្ចុប្បន្ននេះ ជា​ប្រធាន​ការិយា​ល័យ​ជា​តិ​រក្សា​សណ្តាប់ធ្នាប់ និងសន្តិសុខ បានអំពាវនាវ ដល់លោក Suthep ប្រគល់ខ្លួនទៅអាជ្ញាធរ ជាជាងការចាប់ខ្លួនដោយបង្ខំដើម្បី ទទួលទោស។

លោក Chalerm បានលើកឡើងថា លោក Suthep ត្រូវបានស្នើរឲ្យប្រគល់ខ្លួន ទៅ​ដល់​អាជ្ញា​ធរ ដោយអាជ្ញាធរ មិន​មាន​បំណង​ ចាប់ខ្លួនលោកដោយប្រើប្រាស់ កម្លាំងបាយនោះទេ។ គួរ​បញ្ជាក់ថា លោក Suthep មានបុរស ខ្មាន់កាំភ្លើង ចំនួន​ប្រមាណ​៥០នាក់ ការពារលោកផ្ទាល់។

ប្រភពដដែលបានលើកឡើងថា លោកពិតជាមិនចង់ឃើញមានការបង្ហូរឈាមនោះទេ។ ដី​កា​ចាប់ខ្លួននេះ មាន​បំណង​ចាប់​ខ្លួន អតីតតំណាងរដ្ឋមន្ត្រីរូបនេះ ព្រមទាំងបណ្តា រដ្ឋមន្ត្រីផ្សេងៗ នៃគណបក្សប្រជាធិបតេយ្យ បានបង្កឲ្យមានបាតុកម្ម នៅ​តាម​ដងផ្លូវ បើ​ទោះ​បី​ជា​ច្បាប់​ប្រឆាំង​នឹងបញ្ហានេះត្រូវបានចេញជាធរមាន ចាប់តាំងពីខែមុនក្តី។

គួរបញ្ជាក់ថា លោក Suthep និងបណ្តាអតីតសមាជិកនៃគណបក្សប្រជាធិបតេយ្យ ត្រូវ​បាន​ជាប់ចោទពីបទ រារាំងដំណើរការ នៃការបោះឆ្នោត កាលពីថ្ងៃអាទិត្យកន្លងទៅនេះ នៅ​ក្នុង​ទី​ក្រុង និងមណ្ឌលបោះឆ្នោត នៅតំបន់ភាគខាងត្បូង ធ្វើ​ឲ្យ​កក​ស្ទះ​ចរាចរ និង​ចូលលុ​ក​លុយ​បរិវេណ​អគារដ្ឋាភិបាល។

គួររំលឹកថា ពួកគេមិនត្រឹមតែបានទាមទារឲ្យនាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីណាវ៉ាត្រា លា​លែង​ពី​តំណែង​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​បានរារាំងដល់ដំណើរនៃការបោះឆ្នោតថែមទៀតផង៕ ប្រភព ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ (ប្រែសម្រួល​ដោយ៖ DAP)

Related Articles

Back to top button
Close
Close