ក្មេងស្រី ជាច្រើនត្រូវគេ រំលោភក្នុងថ្ងៃចូលឆ្នាំចិន

សារព័ត៌មាន​ Cambodia News /

media-thumb1381910215វៀតណាម(៤ កុម្ភៈ ២០១៤) ៖ តាមរបាយការណ៍ របស់​ប្រភពពត៌មាន បានអោយដឹងថា មាន​នារី​វ័យ​ក្មេង​ជា​ច្រើន​ ត្រូវ គេ​រំលោភ ​ដោយសារតែស្រវឹងស្រា ពេល​ផឹក​ស៊ី អបអរសាទរ ពិធី​បុណ្យ​​​ចូលឆ្នាំចិន និង វៀតណាម នារីវ័យក្មេងទាំងអស់នោះ មាន​អាយុ​ចន្លោះ​ពី ១៧ឆ្នាំ ដល់​២១​ឆ្នាំ ហើយ​រស់​នៅ​ ក្នុងខេត្តចំនួន ២គឺ ខេត្ត Dak Nong និងខេត្ត Long An ប្រទេស​វៀត​ណាម​។

ប៉ូលីសតាមតំបន់បានអោយដឹងថា ករណីរំលោភទាំងនេះ កើតឡើងបន្ទាប់ពីពួកនាង បាន​ផឹក​ស៊ី សប្យាយក្នុងថ្ងៃចូលឆ្នាំ រួចស្រវឹងមិនដឹងខ្លួន។ ក្មេងស្រីរងគ្រោះម្នាក់ អាយុ ១៧ឆ្នាំ ត្រូវ​បាន​ក្រុមគ្រួសារ ដើរស្វែងរក អស់រយៈពេល៣ថ្ងៃ ទើប​រក​ឃើញ ​ព្រោះថានាងមិនហ៊ានចូលផ្ទះ ដោយសារតែ នាងត្រូវបានគេរំលោភ។

នាងបានរៀបរាប់ថា នៅថ្ងៃចូលឆ្នាំ មិត្តភក្រ័របស់នាង បានបបួលទៅផឹកស៊ី ជប់​លៀង​យ៉ាង​សប្បាយ លុះ​ពេល​ត្រឡប់​មក​ផ្ទះ​វិញយប់ជ្រៅ ហើយពួកនាងក៍បានឈប់ក្អួតតាមផ្លូវ ហើយ​ស្រាប់តែមិនដឹងអ្វីទាំងអស់ គ្រាន់តែដឹងខ្លួនវិញ ឃើញ​ខ្លួន​ឯង​ស្ថិ​ត​ក្នុង​ស្ថាន​ភាព​​អាក្រាតកាយ នៅកណ្តាលក្នុងផ្ទះសំណាក់ ហើយ ដោយដឹងខ្លួនថាត្រូវគេ រំលោភ​នាង​ក៍​មិន​ហ៊ាន​ត្រឡប់​ទៅ​ផ្ទះវិញ៕

Related Articles

Back to top button
Close
Close