អាម៉េរិក ព្រួយបារម្ភ ពីការកើនឡើងកម្តៅផ្នែកនយោបាយនៃប្រទេសថៃ
សារព័ត៌មាន Cambodia News /
-
អាម៉េរិក(៤កុម្ភៈ ២០១៤) ៖ យោងតាមទីភ្នាក់ងារ សារព័ត៌មានអន្តរជាតិ នៅថ្ងៃ អង្គារ ទី ៤ ខែ កុម្ភៈ ឆ្នាំ ២០១៤ នេះបានឲ្យដឹងថា លោកស្រី ជែន ស្ប៉ាគី អ្នកនាំពាក្យក្រសួង ការបរទេសសហរដ្ឋអាម៉េរិក បានថ្លែងថា ស្ថានការណ៍ នយោបាយក្នុងប្រទេសថៃ ក្រោយការបោះឆ្នោតសកល កាន់តែឡើងកម្តៅខ្លាំងឡើង និង គួរឲ្យព្រួយបារម្ភ។
លោកស្រី ជែន ស្ប៉ាគី បន្តថា ការព្រួយបារម្ភនេះ បន្ទាប់ពីក្រុមបាតុករ ប្រឆាំងរដ្ឋាភិបាល ទៅតែបន្តជួបជុំគ្នា ធ្វើបាតុកម្ម ដាក់សម្ពាធទៅលើ រដ្ឋាភិបាល ដែលដឹកនាំដោយ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ឲ្យលាលែងពី នាយករដ្ឋមន្រ្តីចាំផ្ទះ ដោយក្រុមបាតុករ ដឹកនាំលោក ស៊ូថេប ថងស៊ូបាន បានដើរក្បូនបិទក្រុងបាកក និង ឈានដល់ការផ្ទុះហិង្សា បណ្តាលឲ្យមានអ្នកស្លាប់ និង រងរបួស។
លោកស្រីអ្នកនាំពាក្យ បានបន្តទៀតថា អាម៉េរិក មិនចង់ឃើញអំពើហិង្សា កើតឡើងនៅក្នុងប្រទេសថៃ ដោយអំពាវនាវឲ្យភាគីថៃ ស្វែងរកដំណោះស្រាយ តាមរបបលទ្ធិប្រជាធិបតេយ្យ និង អនុវត្តន៍តាមច្បាប់ រដ្ឋធម្មនុញ្ញរបស់ប្រទេស ដើម្បីឈានទៅ រកសន្តិភាព៕