ម្រះមិនមែនជាអាហារល្អសម្រាប់ស្រ្តីមានគភ៌ទេ

សារព័ត៌មាន​​ Cambodia News /

taprum_851885650-500x375សុខភាព(០៣ កុម្ភៈ ២០១៤) ៖ ផ្លៃ ​ម្រះ​មាន​ផ្ទុក​សារជាតិ​ដែលមាន​លទ្ធភាព​រំញោច​ស្បូន ធ្វើ​ឲ្យ​ស្ត្រី​មានគភ៌​ងាយ​ត្រូវ​រលូត​កូន ឬ​កើត​មិន​គ្រប់​ខែ​។ ម្រះ​យើង​ឃើញថា​យូរ​មកហើយ​ត្រូវបាន​ចាត់ទុក​ដូចជា​ឱសថ​មាន​ប្រសិទ្ធភាព​ រំដោះ​កម្តៅ​សរីរាង្គ បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ និង​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​។

វា ​សម្បូរ​សារជាតិ​ជីវជាតិ​សម្រាប់​សរីរាង្គ​ដូចជា ហ្វូ​ស​ហ្វ័​រ ម៉​ង់​ហ្គា​ណែ​ស ស័ង្កសី ម៉ាញ៉េ​ស្យូ​ម វីតាមីន B1, B2, B3 វីតាមីន​C…​។​ ​តែ​យ៉ាងណាមិញ​សម្រាប់​ស្ត្រី​មានគភ៌ និង​ស្ត្រី​កំពុង​ឲ្យ​កូនបៅ​នោះ​មិនគួរ​ទទួលទាន​ម្រះ​ទេ​។

​មូលហេតុ​ នោះ​ ដោយសារតែ ម្រះ​ពុំ​សូវ​មាន​ជាតិ​សរសៃ​និង​ជាតិ​ខ្លាញ់​មិន​សមស្រប​សម្រាប់​របប​ ជីវជាតិ​របស់​ស្ត្រី​មានគភ៌ និង​ស្ត្រី​ក្រោយ​សម្រាលកូន​។ ក្រៅពីនេះ​គ្រាប់​ម្រះ​មាន​ផ្ទុក​សារជាតិ​១​មាន​ឈ្មោះថា Vicine ជា​សារ​ជាតិពុល​១​មានលទ្ធភាព​បង្ក​ការឈឺ​ក្បាលពោះ និង​សន្លប់​ចំពោះ​អ្នក​រំញោច​៕

Related Articles

Back to top button
Close
Close