អ្នកស្លាប់ដោយការផ្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ីកើនដល់ ១៦នាក់
សារព័ត៌មាន Cambodia News /
ឥណ្ឌូនេស៊ី (០៣ កុម្ភៈ ២០១៤) ៖ ចំនួននាក់ស្លាប់ដោយការផ្ទុះភ្នំភ្លើងមួយនៅឥណ្ឌូនេស៊ី ដែលកំពុងតែផ្ទុះយ៉ាងខ្លាំងអស់រយៈពេលជាច្រើនខែមកហើយនោះ បានកើនដល់១៦នាក់កាលពីថ្ងៃអាទិត្យ ក្រោយពីក្រុមអ្នកសង្គ្រោះបានរកឃើញសាកសពដែលឆេះខ្មៅដូចធ្យូង ម្នាក់ទៀត ហើយនិស្សិតដែលរងរបួសយ៉ាងធ្ងន់ធ្ងរម្នាក់បានស្លាប់ក្នុងមន្ទីរពេទ្យ មួយ។
ភ្នំ Sinabung បានផ្ទុះឡើងម្តងទៀតកាលពីថ្ងៃសៅរ៍ ត្រឹមតែរយៈពេល១ថ្ងៃក្រោយអាជ្ញាធរបានអនុញ្ញាតឲ្យអ្នកភូមិរាប់ពាន់នាក់ ដែលត្រូវបានជម្លៀសចេញវិលទៅកាន់ជម្រាលភ្នំដែលជាកន្លែងរស់នៅរបស់ ពួកគេវិញ បន្ទាប់ពីក្រុមអ្នកជំនាញផ្នែកភ្នំភ្លើងបាននិយាយថា វាកំពុងតែថយកម្លាំងរបស់វា។
លោក SutopoPurwoNugroho អ្នកនាំពាក្យរបស់ភ្នាក់ងារគ្រោះមហន្តរាយជតិបានឲ្យដឹងថា ក្រុមសង្គ្រោះបានរកឃើញសាកសពចំនួន១៤នាក់ និងបានសង្គ្រោះមនុស្សបីនាក់ដែលរបួសដោយសារតែរលាក់៕