ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន ៤ថ្ងៃ ស្លាប់៣៨ របួស១៩៣ ដោយសារគ្រោះថ្នាក់ចរាចរណ៍
សារព័ត៌មាន Cambodia News /
ភ្នំពេញ(០៣ កុម្ភៈ ២០១៤) ៖ គ្រោះថ្នាក់ចរាចរណ៏ទូទាំងប្រទេស ក្នុងឪកាសបុណ្យចូលឆ្នាំចិន-វៀតណាម ដែលមានរយ:ពេល ចំនួន០៤ថ្ងៃ គិតចាប់ពី ថ្ងៃទី៣០មករា ដល់ថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០១៤ ចំនួននៃពលរដ្ឋដែលបានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ចំនួន ៩៣ លើក បណ្ដាលឲ្យមានអ្នកស្លាប់ ៣៨នាក់ និងរបួស ១៩៣នាក់ ក្នុងនោះរបួសស្រាល ៨៣នាក់ ។នេះបើយោងតាម ការប្រាប់ឱ្យដឹងពីមន្រី្តជំនាញ នាយកដ្ឋានសណ្តាប់ធ្នាប់ នៃក្រសួងមហាផ្ទៃ។
មន្ត្រីរូបនោះបន្តថា ក្នុងថ្ងៃបុណ្យចូលឆ្នាំចិននិងវៀតណាម ឆ្នាំ២០១៣ មានចំនួនអ្នកស្លាប់ថយចុះ តែចំនួនអ្នក របួសកើនឡើងចំនួន៥ភាគរយក្នុងករណីគ្រោះថ្នាក់ ចរាចរណនៅទូទាំងប្រទេស៕