ថៃបញ្ចប់ការបោះឆ្នោត ទាំងមិនគ្រប់ជ្រុងជ្រោយ
- សារព័ត៌មាន Cambodia News/

ថៃ(០៣ កុម្ភៈ ២០១៤) ៖ កាល ពីថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ២០១៤ ពលរដ្ឋថៃបានចេញមកបោះឆ្នោត បើទោះបីជា មណ្ឌល បោះឆ្នោត មួយចំនួន នៅទីក្រុង និងតាមបណ្តាខេត្តភាគខាងត្បូង ភាគច្រើនបំផុត ត្រូវបាន គេបិទដោយសារតែភាព ចលាចល ដែលបង្កឡើងដោយ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល ។
ទោះបីមានការព្យាយាមតវ៉ារារាំងដំណើរ ការបោះឆ្នោតពីក្រុមបាតុកររាប់ម៉ឺននាក់ ដឹកនាំដោយលោក ស៊ូថេប យ៉ាងណាក្តី ដំណើរការនៃការបោះឆ្នោតនៅក្នុងប្រទេសថៃ បានប្រព្រឹត្តទៅតាមការគ្រោងទុកនាព្រឹកថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០១៤។
គេហទំព័រព័ត៌មានថៃ The Nation កាលពីថ្ងៃអាទិត្យ ក៏បានចេញផ្សាយឲ្យដឹងដែរថា ជាមួយការឈានមកដល់ នៃការបើកទ្វារមណ្ឌលបោះឆ្នោត លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីចាំផ្ទះ បានធ្វើដំណើរទៅដល់ មណ្ឌលបោះឆ្នោតលេខ៣២-៣៤ ស្ថិតនៅក្នុង សង្កាត់ណាវ៉ាមីន ក្រុងបាងកក អមដោយអ្នកគាំទ្រយ៉ាងច្រើនកុះករ ខាងក្រៅមណ្ឌលមឆ្នោតយ៉ាងកងរំពង៕