គណៈកម្មការរៀបចំការបោះឆ្នោត EC ថៃ ចង់ឲ្យពន្យារការបោះឆ្នោត ៦ខែ
សារព័ត៌មាន Cambodia News/
ថៃ(២៧ មករា ២០១៤)៖ ទីភ្នាក់ងារសារព័ត៌មានថៃ បាងកកប៉ុស្ដិ៍ នៅថ្ងៃទី២៧ ខែមករា នេះបានចេញផ្សាយ ឲ្យដឹងថា គណៈកម្មការរៀបចំការ បោះឆ្នោត EC នឹងស្នើសុំឲ្យការបោះឆ្នោតដែលនឹង ធ្វើ ឡើងនៅថ្ងៃទី០២ ខែកុម្ភៈ ខាងមុខនេះឲ្យពន្យារ រយៈ ពេល ៦ ខែ នៅក្នុងកិច្ចពិភាក្សាជាមួយ នាយករដ្ឋមន្រ្តីចាំផ្ទះលោកស្រីយីង ឡាក់ ស៊ីនណាវ៉ាត្រា នៅថ្ងៃស្អែកនេះ។
សមាជិករបស់គណៈកម្មការ រៀបចំការបោះឆ្នោត EC លោក សំឆៃ បាននិយាយថា នឹងរៀបចំ កិច្ចប្រជុំមួយនៅថ្ងៃនេះដើម្បីរៀបចំ ប្រធានបទដើម្បី លើកឡើង សម្រាប់ពិភាក្សាជាមួយលោក ស្រី យីងឡាក់ ហើយជាបឋម EC នឹងស្នើពីការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅរយៈពេល ៦ ខែទៀត។
លោកសំឆៃ បាននិយាយទៀតថា “ការពន្យាពេលបោះឆ្នោតមិនគួរយូរជាង ៦ខែ នោះទេបើ គិតពីថ្ងៃ០២ ខែកុម្ភៈ នេះទៅ។ យើងគិតថា វាមិនមែន ជាការកំណត់មួយនោះទេ ហើយក៏មិន ចង់ទទួលយករយៈពេល យូរនេះដែរពីព្រោះថាវាអាចបណ្ដាលរដ្ឋាភិបាលត្រូវចំណាយពេលយូរ ក្នុងតំណែង ជានាយករដ្ឋមន្រ្តីចាំផ្ទះ ដែលនឹងធ្វើឲ្យប្រទេសជាតិ មានការបំផ្លិចបំផ្លាញ ដោយសារតែរដ្ឋាភិបាលនាយករដ្ឋមន្រ្តីចាំផ្ទះ មិនអាចធ្វើ អ្វីបានឲ្យ ច្រើនជាងនេះនោះទេ៕