​​បាតុករ​ប្រមាណ ៧​នាក់​ រង​បួស​ក្នុង​ពេល​ប៉ះ​ទង្គិច​ជា​មួយ​អាជ្ញាធរ​នៅ​មុខ​ក្រសួង​ព័ត៌​មាន​

សារព័ត៌មាន​ Cambodia News​/

​​ភ្នំ​ពេញ​(២៧ មករា ២០១៤)៖ ទី​បំផុត​ទៅ ក្រុម​បាតុកម្ម​របស់​លោក​ម៉ម សូណង់ដូ ប្រធាន​​វិទ្យុ​សំបុក​ឃ្មុំ ត្រូវ​បាន​សមត្ថកិច្ច​​​ប្រមាណ ១០០០​នាក់ ​​ធ្វើ​ការបង្ក្រាប​​ ​ដោយ​ប្រើ​ខែល ដំបង និង​​បាញ់​គ្រាប់​បែកផ្សែង​ទៅលើ​ហ្វូង​បាតុករ​​ ដើម្បី​បំបែក​ការតវ៉ា​របស់​ពួកគេ​​នៅ​មុខ​ក្រសួង​ព័ត៌មាន ក្នុង​ខណ្ឌ​ដូនពេញ បណ្តាល​ឲ្យ​បាតុ​ក​រ​ខ្លះ ពុល​គ្រាប់​បែកផ្សែង​។​

69075_562803277144191_937556850_nនៅ ​ក្នុង​ការបង្ក្រាប​នោះ ក៏​មាន​ក្រុម​សន្តិសុខ​សាលាខណ្ឌ​ដូនពេញ ដែល​ពាក់មួក​ការពារ​ពណ៌​ខ្មៅ បាន​ចូលរួម​បង្ក្រាប បណ្តាលឲ្យ​បាតុករ​ប្រមាណ ៧​នាក់​ ​រងរបួស​​។ ក្នុង​ចំ​ណោម​អ្នក​រង​របួស​ទាំង​នោះ​ភាគ​ច្រើន​ត្រូវ​របួស​ក្បាល​នឹង​ដង​ ខ្លួន ដោយ​កង​សន្តិសុខ​វាយ​ក្នុង​នោះ​មាន​ទាំង​ព្រះសង្ឃ​ផង។ ចំណែក​លោក ម៉ម សូណងដូ អ្នក​ដឹក​នាំ​បាតុកម្ម​បាន​គេច​ខ្លួន​ដោយ​សុវត្ថិភាព។

កង​ កម្លាំង​សន្តិសុខ​បាន​បំបែក​ក្រុម​បាតុករ ដោយ​ប្រើ​ដំបង​ឆក់​និង​បាញ់​ក្រាប់​បែក​ឧស្ម័ន​​ដាក់​ក្រុម ​បាតុករ​តវ៉ា​បិទ​ផ្លូវ​ព្រះ​មុនីវង្ស​ អស់​រយៈ​ប្រហែល​មួយ​ម៉ោង នៅ​មុខ​ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មករានេះ។ ​

ការបង្ក្រាប​ នេះ ធ្វើឡើង​នៅពេល​ដែល​ក្រុម​បាតុករ​ប្រមាណ ៣០០០​នាក់ ដែល​ដឹកនាំ​ដោយ​លោក​ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ នៅ​ម៉ោង​៩:២០​នា​ទីនេះ បាន​ហែ​ក្បួន​ពី​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ទៅ​កាន់​ក្រសួង​ព័ត៌មាន ទាមទារ​បង្កើត​ហ្វ្រេ​កង់ ទូរទស្សន៍ និង​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ​សំបុក​ឃ្មុំ​បន្ត​ទៅ​តាម​ខេត្ត​៕

1551751_655799987810071_1537321787_n

Related Articles

Back to top button
Close
Close