អាម៉េរិកស្វាគមន៍ បទឈប់បាញ់គ្នា រវាងរដ្ឋាភិបាល ស៊ូដង់ខាងត្បូង និងក្រុមឧទ្ទាម
សារព័ត៌មាន Cambodia News/
វ៉ាស៊ីនតោន(២៤ មករា ២០១៤)៖ មន្រ្តីសេតវិមាន អាម៉េរិក នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា បានស្វាគមន៍ចំពោះ កិច្ចព្រមព្រៀង ឈប់បាញ់គ្នា រវាងរដ្ឋាភិបាល ស៊ូដង់ខាងត្បូង និងកងកម្លំាងក្រុមប្រឆំាង និងថែមទំាងបានជំរុញ ឲ្យភាគីទំាងពីរ ត្រូវអនុវត្តន៍នូវកិច្ចព្រមព្រៀងនេះ ឲ្យបានឆាប់រហ័សផងដែរ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០១៤ ដោយផ្អែកតាមការលើកឡើង របស់លោក ចេយ ខានី អ្នកនាំពាក្យសេតវិមាន អាម៉េរិក ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានថា «នេះជាការបោះ ជំហានដ៏សំខាន់ ជាលើកដំបូង ក្នុងការបញ្ចប់អំពើហិង្សា ដែលបានកើតឡើងតំាងពី ថ្ងៃទី១៥ ខែធ្នូ ហើយនេះក៏ជា ប្រផ្នូល នៃសន្តិភាពប្រកបដោយនិរន្តភាព នៅក្នុងប្រទេស ស៊ូដង់ខាងត្បូងផងដែរ»។
រដ្ឋាភិបាលស៊ូដង់ខាងត្បូង ដែលដឹកនាំដោយប្រធានាធិបតី លោក សាល់វ៉ា គៀរ និងក្រុមឧទ្ទាមដែលស្មោះស្ម័គ្រ នឹងអតីតអនុប្រធានាធិបតី រៀក ម៉ាឆា កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ បានព្រមព្រៀងគ្នាបញ្ចប់ការប្រយុទ្ធគ្នា ដោយ បង្ហូរឈាម ដែលត្រូវបានគេអះអាងថា បណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងប្រជាជនប្រមាណ មួយលាន នាក់បាត់បង់ទីជំរក។
ជាមួយគ្នាការចុះកិច្ចព្រមព្រៀងនេះ អាម៉េរិកបានបង្ហាញក្តីរំពឹងថា ភាគីទំាងពីរ នឹងអនុវត្តកិច្ចព្រមព្រមនេះ ឲ្យបាន ឆាប់រហ័ស និងពេញលេញ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ឆ្ពោះទៅរកកិច្ចចរចា ដែលនឹងចូលមកដល់ ក្នុងពេលឆាប់ៗនេះ៕ ប្រែសម្រួលដោយ៖(DAP)