ស្រី្តរកស៊ីផ្លូវភេទនៅបាងកកត្អូញត្អែរ អត់មានភ្ញៀវ ដោយសារក្រុមបាតុករ
សារព័ត៌មាន Cambodia News/
ថៃ(២៤ មករា ២០១៤) ៖ យោង តាមប្រភពព័ត៌មានបរទេស កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៤ កន្លងទៅ បានឲ្យដឹងថា ប្រទេសថៃដែលជាប្រទេស មានភាពល្បីល្បាញយ៉ាងខ្លាំង លើវិស័យទេសចរណ៍ផ្លូវភេទ ក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ ដោយទាក់ទាញភ្ញៀវទេសចរជាច្រើន ក្នុងមួយឆ្នាំៗ មកដល់ពេលនេះ ស្ត្រីរកស៊ីផ្លូវភេទ និងអ្នករាំច្រៀងរាប់ពាន់នាក់ អង្គុយមើលមុខគ្នា ទៅវិញទៅមក ដោយគ្មានភ្ញៀវទាំងជាតិ និង អន្តរជាតិចូលរកសេវាកម្សាន្ត ដូចពេលមុនទៀតឡើយ ។
ស្ត្រីរកស៊ីនៅរង្គសាល Soi Cowboy (Bangkok) ក្នុងក្រុងបាងកក បាននាំគ្នាអង្គុយស្ងាប ដោយគ្មានភ្ញៀវចូលទៅសប្បាយនៅទីនោះ ដោយសារតែការធ្វើបាតុកម្ម បិទក្រុងបាងកក បិទទាំងផ្លូវ ចូលទៅកាន់កន្លែងនាងៗ រកស៊ីទាំងនោះ ។ តាមកន្លែងសប្បាយនានា ដូចជា រង្គសាល ក្លឹបរាត្រី តំបន់ភ្លើងពណ៌ សម្រាប់ស្រីវ័យក្មេងរកស៊ីផ្លូវភេទ អង្គុយស្ងាបស្ងួតបបូរមាត់ ដោយគ្មានបុរសណាមួយ ទៅអើតទីនោះឡើយ ធ្វើឲ្យស្រី្តរកស៊ីផ្លូវភេទ នៅបាងកកមានការត្អូរត្អែរ ពីការបាត់បង់ប្រាក់ចំណូល ប្រចាំថ្ងៃរបស់ពួកនាងៗ ។
លោក Isara Vongkusolkij ប្រធានសភាពាណិជ្ជកម្មថៃ( TCC ) និងជាប្រធានគណៈកម្មាធិការពាណិជ្ជកម្ម បាននិយាយថា បញ្ហានេះ នឹងធ្វើឲ្យខាតបង់ទឹកប្រាក់ រហូតដល់ទៅ ៥០០- ៧០០លានបាត ក្នុងមួយថ្ងៃ ស្មើ១៥- ២១លាន ដុល្លារអាមេរិក៕ (ប្រភព Lookingtoday)