ក្រសួងមហាផ្ទៃព្រមានចាត់វិធានការទៅលើបាតុកម្មនៅថ្ងៃទី២៦ មករា
សារព័ត៌មាន Cambodia News /
ភ្នំពេញ(២៤ មករា ២០១៤)៖ ក្រសួងមហាផ្ទៃបានធ្វើការព្រមានចាត់វិធានការតាមផ្លូវច្បាប់ ទៅលើក្រុមសហព័ន្ធសហជីព និងសមាគមទាំង៩ បើសិនជាពួកគេនៅតែមានៈធ្វើបាតុកម្មនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤ ខាងមុខនេះ បើទោះបីជាសាលារាចធានីភ្នំពេញមិនអនុញ្ញាតឲ្យធ្វើក្តី។
-
ការព្រមាន នេះបានធ្វើឡើងបន្ទាប់ពីមេដឹកនាំក្រុមសហព័ន្ធសហជីព និងសមាគមទាំង៩ បានរក្សាជំហរនៅដដែលក្នុងការមានៈធ្វើបាតុកម្មនៅថ្ងៃទី២៦ ខែមករា ដើម្បីទាមទារដំឡើងប្រាក់ខែ១៦០ដុល្លារ ក្នុងមួយខែ និងទាមទារឲ្យមានការដោះលែងជនស៊ីវិលទាំង២៣នាក់ ដែលត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួន នាពេលកន្លងមក។
អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ លោក ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានមានប្រសាសន៍ថា សភាពការណ៍មមិនទាន់ស្រួលបួល និងមិនទាន់បានវិលរកភាពប្រក្រតីវិញនោះ ក៏មិនអាចអនុញ្ញាតឲ្យធ្វើបាតុកម្មនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤ ខាងមុខនេះបានទេពីព្រោះបារម្ភពីសន្តិសុខជាតិ និងសណ្តាប់ធ្នាប់ទូទៅរបស់សង្គមជាតិទាំងមូល។
លោក ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានបញ្ជាក់ថា បើសិនជាក្រុមសហព័ន្ធសហជីព និងសមាគមទាំង៩ នៅតែមានៈធ្វើបាតុកម្មនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤ ខាងមុខ សមត្ថកិច្ចនឹងចាត់វវិធានការតាមចច្បាប់៕