ចិន, អាម៉េរិក សន្យាពង្រឹង ទំនាក់ទំនងទ្វេភាគី ក្នុងតំបន់

សារព័ត៌មាន​ Cambodia News​ /

ម៉ុនទ្រិក, ស្វីស(២៤ មករា ២០១៤) ៖ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី និងរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ចន ឃឺរី បានព្រម ព្រៀងគ្នា កាលពីថ្ងៃពុធ ទី២២ ខែមករាថា នឹងជំរុញចំណងទាក់ទង និងពង្រឹងទំនាក់ទំនង ទ្វេរភាគី រួមទំាងបង្កើត ការពិភាក្សាគ្នា ទៅលើបញ្ហាក្នុងតំបន់ទៀតផង។

Lay-322ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០១៤ថា អំឡុងពេលជួប ជាមួយ លោក ឃឺរី នៅក្នុងសន្និសីទអន្តរជាតិ ស្តីអំពីបញ្ហានៅក្នុងប្រទេសស៊ីរី ក្នុងទីក្រុង ម៉ុនទ្រិក លោក វ៉ាង បានលើក ឡើងអំពីកិច្ចជំនួប ទ្វេរភាគីដ៏មានសារៈសំខាន់ និងដំណើទស្សនកិច្ចទៅវិញទៅមក រវាងប្រមុខការទូត ប្រទេស ទំាងពីរ ដែលគ្រោងនឹងធ្វើឡើង នៅឆ្នាំនេះ។

រដ្ឋមន្រ្តីការបរទេសចិន ក៏បានបង្ហាញក្តីសង្ឃឹមថា ប្រទេសទំាងពីរនឹង ប្រឹងប្រែងរួមគ្នា ដើម្បីរក្សាសន្ទុះកម្លំាង ជំរុញ ចលករ នៃយុទ្ធសាស្រ្តទំនាក់ទំនង ក្នុងកម្រិតខ្ពស់មួយ, កិច្ចសហប្រតិបត្តិការស៊ីជម្រៅ លើវិស័យខុសៗគ្នាជាច្រើន ដើម្បីបង្ហាញពីទំនាក់ទំនងមិត្តភាព រឹងមាំរវាងចិន និងអាម៉េរិក ដើម្បីបង្កើតស្ថិរភាព និងសន្តិភាពក្នុងតំបន់ និង សកលលោក ៕ ប្រែសម្រួល​ដោយ៖ (DAP)

Related Articles

Back to top button
Close
Close