​រដ្ឋធានីវ៉ាស៊ីនតោន កំពុងទទួលរងព្រិលធ្លាក់យ៉ាងដំណំ

សារព័ត៌មាន​​ Cambodia News /

វ៉ាស៊ីនតោន(២២ មករា ២០១៤) ៖ ទីភ្នាក់ងារព័ ត៌មានចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ ២០១៤ ថា នៅរយៈពេលដើមសប្តាហ៍នេះ ព្រិលធ្លាក់ហាក់ មានសន្ទុះ កាន់តែខ្លាំងឡើងនៅ ភាគឦសាន សហរដ្ឋអាម៉េរិក ជាពិសេសទីក្រុង វ៉ាស៊ីនតោន ដែលទទួលរងសម្ពាធ ខ្លាំងជាងគេ បណ្តាលឲ្យចរាចរណ៍ និង ការបំពេញ កិច្ចការងារទូទៅ ត្រូវផ្អាកជាបណ្តោះអាសន្ន។

v_0622រហូតដល់ថ្ងៃអង្គារ ជើងហោះហើរ ប្រមាណជាង ២.០០០ ត្រូវ​បានលុបចោល នៅភាគឦសាន ក៏ព្រោះតែព្រិលធ្លាក់ និង សីតុណ្ហភាពទាបក្រោម សូន្យអង្សារសេ។ បើតាមទីភ្នាក់ងារ អាកាសធាតុជាតិ បានឲ្យដឹងថា សីតុណ្ហភាព នឹង​បន្ត​ធ្លាក់​ចុះ​បន្ថែមទៀត អមដោយការ ធ្លាក់ព្រិលយ៉ាង ក្រាស់ រហូត​ដល់​ល្ងាចពុធ ទើបវាមាន សភាពធូរស្រាលឡើងវិញ។

គួរបញ្ជាក់ថា គេពុំទាន់ទទួលបាន ព័ត៌មានអំពីមនុស្សស្លាប់ ដោយសារអាកាសធាតុ ត្រជាក់នេះ នៅឡើយទេ ស្រប​ពេល​ដែលព្យុះព្រិល កំពុងវាយលុក យ៉ាងខ្លាំងរហូត ដល់កម្រាស់ ៣០ សង់ទីម៉ែត្រ នៅរដ្ឋធានីវ៉ាស៊ីនតោន, រដ្ឋញូជេស៊ី, វ៉ឺជីនៀ, និង ផេនស៊ីវេនៀ។ ក្រៅពីចរាចរណ៍ ផ្លូវអាកាស ត្រូវ​បាន​អាជ្ញាធរ​ផ្អាកនោះ ចរាចរណ៍ នៅលើដី និង លើទឹកក៏មានភាព កកស្ទះផង ដែរ ព្រោះប្រជាពលរដ្ឋ ភាពច្រើន ពិបាក​នឹង​ចេញ​ពី លំនៅដ្ឋានរបស់ពួកគេណាស់៕ ប្រភព​ ទីភ្នាក់ងារព័ ត៌មាន​ចិនស៊ិនហួ (ប្រែសម្រួលដោយ៖ DAP)

Related Articles

Back to top button
Close
Close