កម្ពុជានាំអង្ករចេញទៅក្រៅ បានចំនួន ៣៨៥.២៩៦តោនកាលពីឆ្នាំ២០១៣
សារព័ត៌មាន Cambodia News /
ភ្នំពេញ(២២ មករា ២០១៤) ៖ កាលពីឆ្នាំ២០១៣ កន្លងទៅថ្មីៗនេះ កម្ពុជាបាននាំអង្ករចេញទៅក្រៅប្រទេស ដោយស្ថិតនៅក្រោមប្រព័ន្ធអនុគ្រោះបានចំនួន ៣៨៥.២៩៦ តោន កើនឡើងប្រមាណ ៥១ ភាគរយបើធៀបនឹងឆ្នាំ២០១២ ដែលមានប្រមាណ២៥៤.៩១៣តោន។
លោក កឹម ស៊ីថន ទេសរដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងយ៉ាងដូច្នេះកាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ ក្នុងសន្និបាតប្រចាំឆ្នាំ និងសិក្ខាសាលាយុទ្ធសាស្ត្ររបស់សហព័ន្ធអ្នកនាំចេញអង្ករកម្ពុជាដោយមាន អ្នកចូលរួមប្រមាណជា ៣០០នាក់។
-
លោ ករដ្ឋាលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍បន្តថា ដោយមានចក្ខុវិស័យច្បាស់លាស់ និងចង់ឲ្យកម្ពុជាក្លាយជាជង្រុកស្រូវ និងជាប្រទេសនាំចេញអង្ករសំខាន់មួយ នៅទីផ្សារពិភព លោក រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកឆ្នាំ២០១៥ ជាឆ្នាំគោលដើម្បីជំរុញការផលិតស្រូវឲ្យបានច្រើនជាង៤លានតោន ក្នុងនោះបរិមាណអង្ករសម្រាប់នាំចេញត្រូវសម្រេចឲ្យបានយ៉ាងតិច១លានតោ ននិងធ្វើឲ្យអង្ករកម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ លោកបញ្ជាក់ថា អង្កររបស់កម្ពុជា ត្រូវបានអន្តរជាតិទទួលស្គាល់ថាមានរស់ជាតិឆ្ងាញ់លើសគេក៏ព្រោះ តែអង្ករក្រអូបរបស់កម្ពុជា ទើបតែទទួលបានចំណាត់ថ្នាក់លេខ១ ពីរឆ្នាំជាប់គ្នាក្នុងពិព័រណ៍អង្ករពិភពលោកដែលធ្វើឡើងកាលពីខែ វិច្ឆិកា ឆ្នាំ២០១៣ នៅទីក្រុងហុងកុង និងកាលពីឆ្នាំ២០១២ នៅកោះប៉ាលីប្រទេសឥណ្ឌូនេស៊ី។
ក្នុងមួយឆ្នាំៗកម្ពុជា អាចផលិតអង្ករបានរហូតដល់៩លានតោនក្នុងនោះ៤លានតោនសម្រាប់ផ្គត់ផ្គ ងក្នុងស្រុក និងនៅសល់៥លានតោនទៀតសម្រាប់នាំចេញតែដោយសារកម្ពុជាមិនទាន់មានលទ្ធ ភាពនាំចេញបានទាំងស្រុងទើបពលរដ្ឋលក់ស្រូវទៅវិញ។
សូមប ញ្ជាក់ថា វិស័យពាណិជ្ជកម្ម បានបន្តជំរុញគ្រប់សកម្មភាព ដើម្បីរួមចំណែកពង្រីកទំហំពាណិជ្ជកម្ម និងបន្តរក្សាកំណើន ក្នុងការនាំចេញ ផលិតផល របស់កម្មទៅទីផ្សារបរទេស ដែលជាកត្តារួមផ្សំដ៏សំខាន់ នៅក្នុងកំណើនសេដ្ឋកិច្ច ដូចក្នុងឆ្នាំ២០១២ សម្រេចបាននូវកំណើន ៧,៣ ភាគរយ និងព្យាករណ៍ឆ្នាំ២០១៣ អាចនឹងសម្រេចបានប្រមាណ ៧,៦ ភាគរយ ដែលរួមចំណែកដល់ការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរបស់ព្រះរាជាណាច ក្រកម្ពុជា៕