កុំបណ្តោយឲ្យនយោបាយកម្ពុជាក្លាយជាសង្រ្គាមពស់ថ្លាន់និងសត្វត្រកួត
សារព័ត៌មាន Cambodia News /

ភ្នំពេញ (២១ មករា ២០១៤)៖ នយោបាយកម្ពុជាកំពុងឡើងកំដៅពីមួយថ្ងៃទៅមួយថ្ងៃ ហើយបើសកម្មជនណាដែលអាជ្ញាធររបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គិតថាបានផ្តល់បច្ច័យអាក្រក់មករដ្ឋាភិបាល នោះអាជ្ញាធរត្រូវចាប់ចាប់ខ្លួន។
ចំណែកឯគណបក្សសង្រ្គោះជាតិដែលជាសត្រូវរបស់គណបក្សប្រជាជនបានរិះរក គ្រប់មធ្យោបាយដើម្បីវាយបំបាក់គណបក្សប្រជាជនកម្ពុជា និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ដោយអាងលើអាមរិក និងម្ចាស់ជំនួយមួយចំនួននៅអឺរ៉ុប គណបក្សសង្រ្គោះជាតិបានផ្គើនគណបក្សប្រជាជនកម្ពុជា និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការដែលពួកបរទេសកាត់ជំនួយ ខណៈដែលគណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន សែន មិនបារម្ភឡើយ ព្រោះខ្លួនមានចិននិងវៀតណាមជាសម្ព័ន្ធមិត្ត។
នៅក្នុងហ្វេសប៊ុក លោក Prum San បានសរសេរថា “បើខ្មែរនៅតែចចេសមិនចេះសាមគ្គីគ្នាទេ ខ្មែរនឹងក្លាយជាពស់ថ្លាន់និ