នាយករដ្ឋមន្ដ្រីជប៉ុនប្រកាសសុំជួបចរចារជាមួយចិន និងកូរ៉េខាងត្បូង
សារព័ត៌មាន Cambodia News/
-
ជប៉ុន(២១ មករា ២០១៤) ៖ បន្ទាប់ពីមើលមុខគ្នាមិនសូវចំ រវាងប្រទេសជប៉ុនជាមួយប្រទេសចិននិងកូរ៉េខាងត្បូងរួចមកកាលពីថ្ងៃ ទី១៩ ខែមករា នាយករដ្ឋមន្ដ្រីជប៉ុន លោកស៊ីនហ្ស៊ូអាបេ បានដាក់សំណើមួយ ដើម្បីសុំជួបចរចារជាមួយប្រទេសទាំងពីរខាងលើ ដើម្បីពិភាក្សាដោះស្រាយជម្លោះតាំងពីអតីតកាលនិងជម្លោះដ៏រាំរ៉ៃ ទាក់ទងនឹងតំបន់ដែនកោះផងដែរ។
ការសុំ ជួបចរចារនេះត្រូវបានលោកអាបេលើកឡើងដែរថា ដើម្បីបង្កើនទំនាក់ទំនងល្អប្រសើរវាងប្រទេសជាអ្នកជិតខាង។ លោកអាបេបានបន្ដទៀតថា ប្រទេសទាំងបីគួរតែមានកិច្ចប្រជុំរួមគ្នាមួយ ដើម្បីពិភាក្សាគ្នាដោយភាពស្មោះត្រង់ និងភាពជឿទុកចិត្ដ។
នេះបើ តាមការបញ្ជាក់របស់លោកអាបេប្រាប់ដល់ប្រពន្ធ័ផ្សព្វផ្សាយ សាធារណៈ NHK ពីរថ្ងៃបន្ទាប់ពីរដ្ឋមន្ដ្រីក្រសួងការបរទេសជប៉ុនបានប្រកាសពី ការពិភាក្សាដូចគ្នានេះដែរ។ ក្រៅពីនេះលោកអាបេ បានបន្ថែមដែរថា ប្រសិនបើប្រទេសទាំងបីមានការពិភាក្សាគ្នាកាន់តែច្រើនគី កាន់តែល្អ ប៉ុន្ដែជប៉ុនមិនទទួលស្គាល់ទៅលើបញ្ហាជម្លោះឬក៏កំហុសណាមួយឡើយ ប្រសិនបើមិនមានការពិភាក្សាគ្នានោះ៕