អាម៉េរិក ​ព្រមាន​ដាក់ ​ទណ្ឌ​កម្ម ​លើ ​រដ្ឋាភិ​បាល ​អ៊ុយ​ក្រែន ​

សារព័ត៌មាន​ Cambodia News /

វ៉ាស៊ីនតោន(២០ មករា ២០១៤) ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ ២០១៤ នេះថា សេតវិមានអាម៉េរិក បានគម្រាមថា នឹងដាក់ទណ្ឌកម្ម ទៅលើប្រទេស អ៊ុយ ក្រែន ដោយសារតែ ប្រទេស អឺរ៉ុបខាងកើតមួយនេះ បានប្រើប្រាស់នូវការ បង្ក្រាប ដោយ អំពើហិង្សា ទៅលើហ្វូងបាតុករ ទាំងឡាយកាល ពីសប្តាហ៍មុន។

អ្នកនាំពាក្យក្រុមប្រឹក្សា សន្តិសុខជាតិ អាម៉េរិកលោកស្រី ខេទ្លីន ហាយឌែន បាននិយាយនៅ ក្នុងសេចក្តី ថ្លែងការណ៍កាលពីថ្ងៃអាទិត្យថា “សហរដ្ឋអាម៉េរិក នឹងបន្តការពិចារណា របស់ខ្លួន បន្ថែមទៀត ដោយក្នុង នោះរួមមានទាំងការដាក់ទណ្ឌកម្មផងដែរ ដើម្បីឆ្លើយតបទៅនឹងការ ប្រើប្រាស់អំពើហិង្សាទាំងឡាយ។

Hong-0405ចំពោះហិង្សាដែលបានកើតឡើងនោះ បណ្តាលមកពីសភាអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុននេះ បានសម្រេចច្បាប់ថ្មីមួយ ដែលស្ថិតក្នុងន័យហាម ប្រាមនូវរាល់ការធ្វើបាតុកម្ម ឬ ការតវ៉ាគ្រប់រូបភាព ទាំង អស់។ វាបានទទួលការរិះគន់យ៉ាងខ្លាំងនៅទូទាំងប្រទេស ក៏ព្រោះ តែច្បាប់ថ្មីនេះ ពិតណាស់ថាមាន គោលដៅ ជំទាស់នូវរាល់ការតវ៉ាទាំងអស់ នៅក្នុងប្រទេស ។

គួរបញ្ជាក់ថា ក្រុមអ្នកតវ៉ាកាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានវាយប្រហារលើស្ថានីយ៍ប៉ូលិស ដោយ ប្រើប្រាស់ ដំបង, កាំជ្រួច, និង គ្រាប់បែកផ្សែង ស្ថិតនៅភាគកណ្តាលទីក្រុងគីវ របស់ ប្រទេសអ៊ុយក្រែន ហើយប្រការនេះបានឈានដល់ ការបង្ក្រាបដោយអំពើហិង្សាពីសំណាក់ កងកម្លាំងរក្សាសន្តិសុខ របស់ រដ្ឋាភិបាល។ ជាងនេះទៅទៀតបាតុករក៏បានបំផ្លិចបំផ្លាញទ្រព្យ សម្បត្តិសាធារណៈ ក៏ដូចជារថយន្តប៉ូលិស មួយចំនួនទៀតផងដែរ៕ ប្រភព​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ចិន​ស៊ិនហួ (ប្រែសម្រួល​ដោយ​ ដើម​អម្ពិល)

Related Articles

Back to top button
Close
Close