នាយករដ្ឋមន្ត្រី ៖ ប្រព័ន្ធផ្សព្ធផ្សាយព័ត៌មាននៅកម្ពុជាគឺមានលក្ខណៈ សេរី
សារព័ត៌មាន Cambodia News/
ភ្នំពេញ(១៦ មករា ២០១៤)៖ នៅក្នុងជំនួបជាមួយ លោក ប៊េណាត វ៉ូហ្គេល (Bernhard Vogel) ប្រធានកិត្តិយស អង្គការខន់រ៉ាដអាឌិនណៅអ៊ែរ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ នៅ វិមានសន្តិភាពលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ប្រព័ន្ធផ្សព្ធផ្សាយព័ត៌មាននៅក្នុងប្រទេសកម្ពុជាគឺមានលក្ខណៈ សេរី និង រួមទាំងការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកផងដែរ ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថាសម្តេចមានបំណងចង់ជំរុញឲ្យមានការប្រើប្រាស់ប្រពន្ធ័ អ៊ិនធើណេតនេះរហូតដល់សាលារៀននៅតាមវិទ្យាល័យផងដែរ ។
-
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ លោក ហ៊ុន សែន បានប្រាប់ក្រុមអ្នកកាសែត នៅក្រោយជំនួបនោះថា លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណ ដល់អង្គការខន់រ៉ាដអាឌិនណៅអ៊ែរ ដែលកន្លងមកបាន ជួយកម្ពុជាយើង ពិសេសលើបញ្ហា វិមជ្ឈការ និងសហវិមជ្ឈការ និងលើផ្សព្វផ្សាយ ព័ត៌មានជាដើម ។
លោក ហ៊ុន សែន បានបញ្ជាក់ថា អង្គការខន់រ៉ាដអាឌិនណៅអ៊ែរ បានជួយបំរើដល់ ការអភិវឌ្ឍកម្ពុជាយើង យ៉ាងច្រើន ពាក់ពន្ធ័នឹងការផ្សព្វផ្សាយព័ត៌មាន។ នៅកម្ពុជាការផ្សព្វផ្សាយព័ត៌មាន លក្ខណៈសេរី រួមទាំងការប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុកផងដែរ ។
លោក ប៊ែណាត បានសំដែងនូវការ អបអរសាទរ និងគោរពជំរាបស្នើ សុំអនុសាសន៍ពី លោក ហ៊ុន សែន លើបញ្ហាការផ្សព្វផ្សាយព័ត៌មាន និងការប្រើប្រាស់ ផ្សព្វផ្សាយប្រពន្ធ័ អ៊ីនធើណេត នៅកម្ពុជាផងដែរ៕