នាយក​ រដ្ឋ​មន្ដ្រី​ថៃ​ប្ដេជ្ញា​មិន​លា​លែង​ពីតំណែង​

សារព័ត៌មាន​​ Cambodia News/

ថៃ(១៦ ​មករា ២០១៤) ៖ នាយក​រដ្ឋមន្ដ្រី​ថៃ​ លោកស្រី​ យី​ង​ឡាក់​ បាន​ប្ដេជ្ញា​មិន​លាលែង​ពី​តំណែង​នោះ​ឡើយ​ បើ​ទោះបី​បាតុករ​ឡោម​ព័ទ្ធ​បិទ​ ក្រុង​បាងកក​ក៏​ដោយ​ ។​  កន្លង​មក​សារព័ត៌​មាន​បាងកក​ប៉ុស្ដិ៍​ បាន​ផ្សព្វផ្សាយ​ថា​ លោកស្រី​យី​ង​ឡាក់​ បាន​ជួប​ពិភាក្សា​ជាមួយ​បងប្រុស​ថា​ក់​ស៊ី​ន​ តាម​ប្រព័ន្ធ​ទំនាក់ទំនង​ស្កា​យ​ពី​ជោគ​ វាសនា​របស់​លោកស្រី​នៅ​ក្នុង​កិច្ចប្រជុំ​ គណៈរដ្ឋមន្ដ្រី​។​

a33ff07d48c23d9ba90f_yingluck_shinawatra_2ប៉ុន្ដែ ​លោក​ថា​ក់​ស៊ី​ន​ផ្ដល់​ យោបល់​មិន​ត្រូវ​លាលែង​ពី​តំណែង​នា​ ពេល​នេះ​ឡើយ​ ដោយ​រដ្ឋាភិបាល​កើត​ ឡើង​ដោយ​ស្របច្បាប់​តាម​រដ្ឋធម្មនុញ្ញ​ នឹង​ទទួល​បានការ​គាំទ្រ​ភាគច្រើន​ពី​ប្រជា​ ពលរដ្ឋ​។​ ចំណែក​ក្រុមប្រឆាំង​របស់​លោក​ ស៊ូ​ថេ​ប​ ជា​ក្រុម​ល្មើសច្បាប់​ បំពាន​ច្បាប់​ទាំងស្រុង​ ដូច្នេះ​មាន​អ្វី​ដែល​អ្នក​ស្រប​ ច្បាប់​ត្រូវ​ចុះចាញ់​ក្រុម​បំពាន​ច្បាប់​នោះ​ ឡើយ​ ។​

​នៅ​ពេល​ ដែល​ភាព​តានតឹង​ ខណៈ​ ក្រុម​បាតុករ​បិទ​ក្រុង​បាងកក​ លោកស្រី​ យី​ង​ឡាក់​ បាន​សួរ​យោបល់​ពី​មេទ័ព​ថា​ តើ​លោកស្រី​ត្រូវ​លាលែង​ពី​តំណែង​ឬ​ អត់​ ។​ ការ​មិន​ឆ្លើយ​តប​បាន​បង្ហាញ​យ៉ាង​ ច្បាស់​ថា​ មេទ័ព​ថៃ​បាន​គាំទ្រ​ដល់រ​ដ្ឋា​ភិ​ បាល​យី​ង​ឡាក់​ ដោយ​មិន​ងាក​ទៅ​គាំទ្រ​ ក្រុម​ល្មើសច្បាប់​នោះ​ឡើយ​ ។​

នៅ​ពេល​ នេះ​ ស្ថាប័នរដ្ឋ​ជា​ច្រើន​នៅ​ ក្រុង​បាងកក​ត្រូវ​ផ្លាស់​ទៅ​ធ្វើការ​នៅ​ជាយ​ ក្រុង​ ឬ​នៅ​តាម​ខេត្ដ​ដើម្បី​ទុក​ឱ្យរ​ដ្ឋា​ភិ​ បាល​ដំណើរការ​បាន​ដូច​ដើម​ ។​ ចំណែក​ ក្រុមប្រឆាំង​ចង់​បិទ​ក្រុង​បាង កក​ ទុក​ឱ្យ​ បិទ​តាម​អំពើ​ចិត្ដ​ចុះ​ លទ្ធផល​ចុង​ក្រោយ​ ក្រុម​បាតុករ​របស់​លោក​សូ​ថេ​ប​ នឹង​ត្រូវ​ ដកខ្លួន​ចុះចាញ់​ដោយ​ឯកឯង​ ។​

នៅ​ពេល​ នេះ​បើ​ទោះបី​មេដឹកនាំ​ក្រុម​ បាតុករ​ខិតខំ​អំពាវនាវ​ឱ្យ​បាតុករ​ចូលរួម​ ឱ្យ​បាន​ច្រើន​ ប៉ុន្ដែ​ការ​ចូលរួម​កាន់តែ​ថយ​ ចុះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ដោយ​បាតុករ​ ជា​ច្រើន​នៅ​មាន​កូនចៅ​ក្នុង​បន្ទុក​ដែល​ចាំបាច់​ត្រូវធ្វើ​ការ​រក​ប្រាក់​ ទំនុកបម្រុង​ កូនចៅ​ទាំងនោះ​ ។​ កត្ដា​ខាងលើ​នេះ​ ហើយ​ដែល​ធ្វើ​ឱ្យ​ក្រុម​បាតុករ​ថយ​ចុះ​ក្នុង​ថ្ងៃ​ទី​៣​ នៃ​ការ​បិទ​ក្រុង​បាងកក​ ។​

ក្នុង​ពេល ​ជាមួយ​គ្នា​នោះ​ រដ្ឋាភិបាល​របស់​លោកស្រី​យី​ង​ឡាក់​បាន​អំពាវនាវ​ ដល់​ក្រុមប្រឆាំង​បាន​អង្គុយ​តុ​ពិភាក្សា​ ស្វែងរក​ច្រកចេញ​បញ្ចប់វិបត្ដិ​ន​យោ​បាយ​ និង​ពិភាក្សា​ពី​សំណើ​ពន្យារពេល​បោះ​ឆ្នោត​របស់​គណៈកម្មាធិការ​រៀបចំ​ការ​ បោះ​ឆ្នោ​ត ។​

​ប៉ុន្ដែ​ ក្រុមប្រឆាំង​បាន​ប្ដេជ្ញា​ថា​ សង្គ្រាម​នា​ពេល​នេះ​មាន​តែ​ចាញ់ហើយ​និង​ឈ្នះ​ប៉ុណ្ណោះ​ គ្មាន​ការ​ចរចា លើកលែងតែ​លោកស្រី​ យី​ង​ឡាក់​ ចុះ​ចេញពី​តំណែង​ ផ្ដល់​អំណាច​ទៅ​ឱ្យ​ក្រុមប្រឆាំង​ដឹកនាំ​ដោយ​លោក ​ស៊ូ​ថេ​ប ​គ្រប់គ្រង​វិញ​ ទើប​បញ្ចប់​រឿង​៕

Related Articles

Back to top button
Close
Close