មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវផ្លាស់ប្តូរទីតាំងថ្មី
សារព័ត៌មាន Cambodia News/
ភ្នំពេញ(១៥ មករា ២០១៤) ៖ កាលពីព្រឹកថ្ងៃទី ១៥ មករា ឆ្នាំ២០១៤នេះមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានទីតាំងថ្មី ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌឬស្សីកែវ ត្រូវបានដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីបម្រើសេវាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋ។
កា រផ្លាស់ប្តូរទីតាំងថ្មីនេះបន្ទាប់ពីរងការរិះគន់ យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋមកទទួលសេវា ដោយសារទីកន្លែងតូចចង្អៀត និងបង្ករការរំខានដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរខាង នោះ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានថ្លែងឱ្យដឹងថា ទី តាំងចាស់របស់មន្ទីរដែលសិ្ថតនៅក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា មានលក្ខណៈតូចចង្អៀត ហើយទីតាំងអង្គភាពជំនាញនីមួយស្ថិតនៅឆ្ងាយដាច់ពីគ្នា ពុំមានលក្ខណៈប្រមូលផ្តុំ ដែលនេះ បានធ្វើឲ្យការផ្តល់សេវានានារបស់រដ្ឋទៅសាធារណៈជនមានល ក្ខណយឹតយ៉ាវ។
លោកបញ្ជាក់ថា ទីតាំងថ្មីនេះនឹងធ្វើឲ្យអតិថិជនកាន់តែសប្បាយចិត្តក្នុង ការមកទទួលសេវារបស់រដ្ឋដូចជា៖ ការធ្វើស្លាកលេខម៉ូតូ, រថយន្ត, ការចុះបញ្ជី, និងសេវាកម្មផ្សេងៗទៀត ដែលនេះ បានធានា ដល់ការគ្រប់គ្រងសណ្តាប់ធ្នាប់ និង សន្តិសុខសាធារណៈ។
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន មានប្រសាសន៍ថា មន្ទីរសាធារណៈការ និង ដឹកជញ្ជូន គឺជាបេះដូងដ៏សំខាន់របស់រាជធានីភ្នំពេញក្នុងការអភិវឌ្ឍហេដ្ឋ រចនាសម្ពន្ធ័នានា, ផ្លូវ, ស្ពាន ប្រឡាយលូ, សួនច្បារ, ការគ្រប់គ្រងយានយន្តគ្រប់ភេទ ដែលធ្វើឲ្យទីក្រុងកាន់តែមាន សោភ័ណ្ឌភាពស្រស់ស្អាតបរិស្ថានល្អ ប្រជាពលរដ្ឋរស់នៅមានផាសុខភាព ពិសេសការទាញ ភ្ញៀវទេសចរណ៍អន្តរជាតិចូលមកទស្សនាកម្ពុជាបានរឹតតែច្រើន។
លោក ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញរូបនេះ បានបញ្ជាក់ថា មុខមាត់របស់ក្រុងភ្នំពេញ និងប្រទេសកម្ពុជាគេសរសើរ ឬជេរ មួយចំណែកធំគឺផ្តើម ចេញពីមន្ទីរសាធារណៈការ ដែលទទួលខុសត្រូវខ្ពស់លើបញ្ហាសោភណ្ឌភាព និងបរិស្ថាន៕