បាតុករ​ថៃ ​កំណត់​គោល​ដៅ​តវ៉ា​ឡោម​ព័ទ្ធ​វិមាន​រដ្ឋាភិ​បាល​ជាថ្មី​ម្តង​ទៀត​

សារព័ត៌មាន​ Cambodia News /

ថៃ(១៥ មករា ២០១៤) ៖ កាល​ពី​​ថ្ងៃអង្គារ ទី១៤ ​ខែមករា ម្សិលមិញ បាតុករ​នៅ​ថៃ​បាន​កំណត់​គោលដៅ​ការតវ៉ា​ឡោម​ព័ទ្ធ​វិមាន​រដ្ឋាភិបាល​ជា​ថ្មី​ ខណៈ​បាតុករ​ផ្សេង​ទៀត​កំពុង​កាន់កាប់​ផ្នែក​ខ្លះ​នៃ​ទីក្រុង​បាងកក​ដើម្បី​ ដាក់​សម្ពាធ​ឲ្យ លោក​ស្រី​ ​យី​ង​ឡាក់​ ចុះចេញ​ពី​តំណែង​ដោយ​មិនបាច់​បោះឆ្នោត​។​

បាតុករថៃកំពុងធ្វើបាតុកម្មដោយកាន់កាប់ផ្នែកខ្លះនៃទីក្រុងបាងកក
បាតុករថៃកំពុងធ្វើបាតុកម្មដោយកាន់កាប់ផ្នែកខ្លះនៃទីក្រុងបាងកក

យោង​តាម​សារព័ត៌មាន ​Channel News Asia ចុះផ្សាយកាល​ពី​ថ្ងៃអង្គារ ម្សិល​មិញ​បាន​ឲ្យ​ដឹង​​ថា បាតុករ​រាប់ពាន់​នាក់​បាន​ឡោម​ព័ទ្ធ​វិមាន​រដ្ឋាភិបាល​​ ហើយ​ពួកគេ​ព្យាយាម​រំខាន​ដល់​ការ​បំពេញ​ការងារ​របស់​មន្ត្រី​រដ្ឋាភិ​បាល ដើម្បី​ដាក់​សម្ពាធ​ឲ្យ​លុបចោល​ការបោះឆ្នោត​នៅ​ខែ​កុម្ភៈ ហើយ​ទាមទារ​ឲ្យ​លោកស្រី​ យី​ង​ឡាក់ ​ចុះចេញ​ពី​តំណែង​ដោយ​មិនបាច់​បោះឆ្នោត​។

​ កាលពី​ខែ​ធ្នូ​ ឆ្នាំ​២០១៣ បាតុករ​បាន​ចូលលុកលុយ​វិមាន​រដ្ឋាភិបាល​ម្តង​រូ​ច​មកហើយ ហើយ​ពួកគេ​ក៏​បាន​បណ្តេញ​មន្ត្រី​នៅ​ក្រសួង​មួយចំនួន​ចេញពី​ការិល័​យ​បំពេញ​ ពេល​កំពុង​បំពេ​ញ​​ការងារ​ទៀតផង​ ហើយ​នៅ​ថ្ងៃ​ម្សិល​មិញ  បាតុករ​រាប់ពាន់នាក់​ក៏បាន ប្រមូលផ្តុំ​មុខ​នាយក​រដ្ឋា​ន​ពន្ធដារ​ផងដែរ​ គឺ​រារាំង​មិន​ឲ្យ​មន្ត្រី​នៃ​នាយក​រដ្ឋា​ន​នោះ​អាច​បំពេញ​ការងារ​បាន​។

​ ការតវ៉ា​នៅ​ទីក្រុង​បាងកក ក្នុង​រយៈពេល​ពី​រខែ​កន្លងទៅ​ដែល​ទាមទារ​ឲ្យ​លោកស្រី យី​ង​ឡាក់ ចុះចេញ​ពី​តំណែង​នោះ បាន​បណ្តាលឲ្យ​មនុស្ស​៨​នាក់​រួម​ទាំង​បាតុករ និង​នគរបាល​បាន​ស្លាប់ និង​រាប់រយ​នាក់​រងរបួស​៕

Related Articles

Back to top button
Close
Close