លោក ហ៊ុន សែន ចុះចេញពីដំណែង?

hunsen-140107-kohpich--oukdom--2014-01-14

សារព័ត៌មាន​ Cambodia News /

ភ្នំពេញ (១៤ មករា ២០១៤)៖ នៅ​តាម​ផ្សារ និង​តាម​រោង​ចក្រ​មួយ​ចំនួននៅ​រសៀនថ្ងៃ​អង្ការនេះមាន​ប្រជាជន និង​កម្មករ​ជាច្រើន​សួរ​គ្នី​គ្នា​ថា លោក នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បាន​សម្រេចចិត្ត​ចុះ​ចេញ​ពី​ដំណែង ដែលដំណឹង​មាត់ចាបមាត់​ព្រាប​នេះ​បាន​​ធ្វើ​ឲ្យ​អ្នក​ដែល​មិន​គាំ​ទ្រ​​លោក​ ហ៊ុន សែន មាន​ការ​​សប្បាយចិត្ត និង​អបអរសាទរ។
ព័ត៌មាន​នេះ​ទំនង​ជា​មាន​អ្នក​បំប៉ោង ឬក៏​​មាន​ការ​យល់​ច្រឡំ​ពី​ការ​ចុះចេញ​ពី​ដំណែង​របស់​​នាយក​រដ្ឋមន្រ្តី​ថៃ​​គឺ​​លោក​​ស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា ព្រោះ​កាល​ព្រឹក​មិញនេះ​មាន​ព័ត៌មាន​ថា នាយក​រដ្ឋមន្រ្តី​ថៃនឹង​សុខចិត្ត​ចុះពី​ដំណែងជា​នាយករដ្ឋមន្រ្តី។

មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​ប្រាប់​សារព័ត៌មាន​យុវវ័យ​ថា លោក ហ៊ុន សែន នៅ​​តែ​បន្ត​ដឹក​នាំ​រាជ​រដ្ឋាភិបាល​អាណត្តិទី ៥ ហើយលោក​ក៏​​កំពុង​ខិតខំ​ស្វែងរក​ច្រក​ចេញ​ពីជម្លោះនយោបាយ​ជា​មួយ​គណបក្ស​សង្រ្គោះចាតិ ដើម្បីផល​​ប្រយជន៍ជាតិ៕

Related Articles

Back to top button
Close
Close