តើ​មេទ័ព​ខុស​ច្បាប់ ​មាន​មូល​ដ្ឋាន​នៅ​អា​មេ​រិក​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបា​លពិ​​ត​ជា​ចូលម​ក​ដល់​កម្ពុជា​?​

សារព័ត៌មាន​ Cambodia News /

ភ្នំ​ពេញ( ១០ មករា ២០១៤ )៖ យោងតាម​កាសែត​រស្មី​កម្ពុជា ដែល​ចេញផ្សាយ​នៅថ្ងៃនេះ​បាន​ឲ្យ​ដឹង​ថា លោក Sokha Tee ដែលជា​មេ​បញ្ជា​ការ​កងទ័ព​ខុសច្បាប់ បង្កើត​នៅ​សហរដ្ឋអាមេរិក ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា បានធ្វើ​ដំណើរ​ចូលមក​កាន់​ប្រទេស​កម្ពុជា ក្នុង​គោលបំណង ​ជួប​ជាមួយ​កំលាំង​​របស់គេ ដែល​ស្ថិតនៅតាម​ព្រំដែន ស្ថិតនៅក្នុង​ទឹក​ថៃ និង​ជាពិសេស​ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ​ត្រូវបាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ការ​បដិសេធថា មិនមាន​ការជាប់​ពាក់ព័ន្ធ​ជាមួយ​ឈ្មោះ Sokha Tee នេះ​ទេ​។​

លោក Sokha Tee ដែលជាមេបញ្ជាការកងទ័ពខុសច្បាប់ បង្កើតនៅសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា(រូបនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក)
លោក Sokha Tee ដែលជាមេបញ្ជាការកងទ័ពខុសច្បាប់ បង្កើតនៅសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា(រូបនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក)

កាសែត​រស្មី​កម្ពុជា បាន​រាយការណ៍​ថា ការធ្វើដំណើរ​របស់​លោក Sokha Tee ដែលជា​មេបញ្ជាការ​កងទ័ព​ខុសច្បាប់​ចូល​មក​កម្ពុជា គឺ​បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើការ​បោសសំអាត​ក្រុម​អ្នក​តវ៉ា​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​​ជាតិ នៅលើ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៤ និង​បាន​បោសសំអាត​ក្រុម​កុបករ​ដែលជា​ក្រុម​អនាធិបតេយ្យ ដែល​បាន​វាយប្រហារ​ទៅ​លើ​​កំលាំង​អាជា្ញធរ​មាន​សមត្ថកិច្ច នៅ​ចំណុច​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា តាម​បណ្តោយ​ផ្លូវ​វ៉េង​ស្រេង កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៤​។​

កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៤ នៅក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុកជាច្រើន បានធ្វើការ​បង្ហោះ​រូប​លោក Sokha Tee ដែលជា​មេបញ្ជាការ​កងទ័ព​ខុសច្បាប់​នៅក្រៅ​ប្រទេស ចូលមក​កម្ពុជា​។ នៅ​​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ផែង វណ្ណៈ ដែល​គេ​ដឹងថា ជា​មន្ត្រីប៉ូលិស​ក្រសួងមហាផ្ទៃ បានសរសេរថា “​ប្រភពព័ត៌មាន​ពី​រដ្ឋ​កាលីហ្វ័រ​នីញ៉ា បានអោយដឹង​ដឹងថា លោក Sokha Tee ដែលជា​មេបញ្ជាការ​កង​ទ័ព​ខុសច្បាប់ បង្កើត​នៅ​អាមេរិក ដើម្បី​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ហើយ​ថ្ងៃនេះ៕

Related Articles

Back to top button
Close
Close