យុវជ​ន​ ៣​នាក់​ប្រមូល​ផ្ដុំ​នៅ​ទីលាន​ប្រជាធិប​តេយ្យ ​ត្រូវ​ប៉ូលិស​បំបែក​

 Cambodia News /

ភ្នំ​ពេញ​៖ យុវជន​ចំនួន ៣​នាក់ មក​ពី​សមាគម​ចលនា​និស្សិត​បញ្ញវន្ត​ខ្មែរ បាន​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិប តេយ្យ​បាន​មួយ​ភ្លែត នៅ​ព្រឹក​ថ្ងៃ​ទី​៩ មករា ហើយ​ត្រូវ​បាន​ក្រុម​កម្លាំង​ប្រដាប់​អាវុធ និង​ក្រុម​កង​សន្តិ សុខ​ជាង ១០០​នាក់ មក​បណ្ដេញ​ចេញ​ពី​ទីលាន​ភ្លាមៗ។

កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលនៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃ៩ មករានេះ។
កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលនៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃ៩ មករានេះ។

តាម​គម្រោង ក្រុម​យុវជន​ដែល​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​នេះ​មាន​គ្នា ៩​នាក់ ប៉ុន្តែ​ទើប​តែ​មក​ជួប​ជុំ​គ្នា​បាន ៣​នាក់​ប៉ុណ្ណោះ ក៏​ត្រូវ​បាន​សមត្ថកិច្ច​បំបែក។ អ្នក​កាសែត​និង​អ្នក​សង្កេត ​សិទ្ធិ​មនុស្ស​ក៏​ត្រូវ​កងកម្លាំង​ទាំង​នោះ​គំរាម​ហាម​ថត​រូបភាព​នៃ​ការ​បណ្ដេញ​ចេញ​នោះ​ដែរ។

តំណាង​ចលនា​និស្សិត​បញ្ញវន្ត​ខ្មែរ លោក ចារ សីហាក់ បាន​ប្រាប់​អ្នក​កាសែត​ថា ពួកគាត់​មក​ប្រមូល​ផ្ដុំ​គ្នា​នេះ ព្រោះ​ធ្វើ​តាម​បញ្ជា​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​បាន​ប្រកាស ​ហាម​មនុស្ស ១០​ប្រមូល​ផ្ដុំ​ទើប​សម្រេច​ជ្រើសរើស​យក​មនុស្ស ៩​នាក់​ដូច្នេះ។

លោក​ថា ការ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​នេះ គឺ​ដើម្បី​ទាម​ទារ​រក​យុត្តិធម៌​ឲ្យ​អ្នក​ដែល​អាជ្ញាធរ​បាញ់​សម្លាប់​និង​ របួស​កន្លង​មក និង​ការ​បាញ់​សម្លាប់​កម្មករ​ធ្វើ​បាតុកម្ម​អហិង្សា​ទាមទារ​ប្រាក់​ខែ​គោល ១៦០​ដុល្លារ​កាល​ពី​ដើម​ខែ​មករា​នេះ៕

Related Articles

Back to top button
Close
Close