ព្រះមហាក្សត្រ ប្រកាសបង្កើតខេត្តថ្មីមួយទៀត គឺខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ ព្រះមហាក្សត្រ ប្រកាសបង្កើតខេត្តថ្មីមួយទៀតឈ្មោះ ខេត្តត្បូងឃ្មុំ ដោយ កាត់ យក ក្រុង ចំនួន ១ និងស្រុកចំនួន ៦ ចេញពីខេត្តកំពង់ចាម ដោយក្នុងនោះមាន ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកពញាក្រែក និង ស្រុកមេមត់ នេះបើយោងតាមព្រះរាជក្រិត្យរបស់ សម្តេចព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហមុនី ដែលចុះហត្ថលេខា ដោយលោក សយ សុខា អគ្គលខាធិការរាជរដ្ឋាភិបាល នៅថ្ងៃទី ០៦ មករា ឆ្នាំ ២០១៤។